CamNews

កីឡាអន្តរជាតិ 

អាមេរិក បណ្តេញ​គ្រូ​បង្វឹក​បាល់​ទាត់​លើក​​ទី​​៣៥ Klinsmann ចេញ​​ពី​​តំ​ណែង

(ញូវយ៉ក)៖ សហព័ន្ធកីឡាបាល់ទាត់អាមេរិក បានសម្រេចចែកផ្លូវជាមួយគ្រូបង្វឹកជនជាតិអាល្លឺម៉ង់ សញ្ជាតិអាមេរិក លោក Jurgen Klinsmann ជាផ្លូវការហើយម្សិលមិញនេះ បន្ទាប់ដឹកនាំប្រកួតផ្លូវការចាញ់២ប្រកួតជាប់គ្នា ក្នុងវគ្គជម្រុះ World Cup 2018 នាពេលថ្មីៗនេះ។

តាមរយៈសារព័ត៌មាន BBC របស់អង់គ្លេសបានចេញផ្សាយថា បុរសវ័យ៥២ឆ្នាំ Klinsmann ជាគ្រូបង្វឹកទី៣៥ ដែលបានចូលដឹកនាំក្រុម​ជម្រើស​ជាតិ​អាមេរិក ស្ថិត​ក្នុង​តំបន់​អាមេរិក​ខាង​ជើង (CONCACAF) តាំងពីឆ្នាំ២០១១ មានរយៈពេលត្រឹមតែ៥​ឆ្នាំ​ប៉ុណ្ណោះ បន្ទាប់​ពី​លា​លែង​ពី​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់​បាន​ត្រឹម​ជាប់​លេខ​៣ ក្នុង​ទឹក​ដី​កាល​ពី​យុទ្ធនា​ការ World Cup 2006។

មូលហេតុចំណងដែលធ្វើឲ្យអតីតកីឡាករខ្សែប្រយុទ្ធក្លឹប Tottenham Hotspur ខាងលើបាត់បង់តំណែងនោះ គឺដោយសារដឹកនាំក្រុមជម្រើស​ជាតិ​អាមេរិក​ចាញ់​២​ប្រកួត​ជាប់​គ្នា​ក្នុង​វគ្គ​ជម្រុះ World Cup 2018 នៅ​ប្រទេស​រុស្ស៊ី ប្រចាំតំបន់អាមេរិកខាងជើង (CONCACAF) ក្រោម​ថ្វី​ជើង​របស់​ក្រុ​មភ្ញៀវ​មិច​ស៊ិច ២-១ មុន​ទៅ​ចាញ់​ម្ចាស់​ផ្ទះ​កូស្តារីកា ៤-០ ដាច់ គ្មានពិន្ទុរាប់ ឈរនៅបាតតារាងបណ្តោះអាសន្ន។

សហព័ន្ធបាល់ទាត់អាមេរិក កំពុងសំលឹងមើលគ្រូបង្វឹកចាស់លោក Bruce Arena ដែលកំពុងដឹកនាំជោគជ័យក្នុងក្លឹបអាជីព LA Galaxy បន្ត​ដឹក​នាំ​បន្ត គ្រា​ដែល​គ្រូ​បង្វឹក​ជន​ជាតិ​អាមេរិក​ដូច​គ្នា Arena ធ្លាប់ដឹកនាំឈុតធំមួយនេះបាន ៨​ឆ្នាំ​ដែរ​កាល​ពី​អំឡុង​ឆ្នាំ​១៩៩៨ ដល់​ឆ្នាំ​២០០៦​៕

គ្រូបង្វឹក Jurgen Klinsmann

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Klinsmann