CamNews

ព័ត៌មានអន្តរជាតិ 

ទួរគី ៖ តំណាងរាស្ដ្រ វាយគ្នាក្នុងកិច្ចប្រជុំ ដោយសារ មិនបានបញ្ចេញយោបល់

ក្រុមអ្នកតំណាងរាស្ដ្រនៃសភាទួរគី នាំគ្នាគប់ដបទឹកស៊ុត កុំព្យូទ័រថេប្លេត និងលោតចូលវាយគ្នា
នៅក្នុងកិច្ចប្រជុំមួយ កាលពីម្សិលមិញ ខណៈដែលប្រទេសនេះ កំពុងរំជើបរំជួល ដោយសារការ
ចោទប្រកាន់រដ្ឋាភិបាលថា ពុករលួយ។

 

ក្រុមអ្នកតំណាងរាស្ដ្រនៃសភាទួរគី ប្រយុទ្ធ​គ្នា (រូប​ភាព ៖ DHA)


ទំព័រ Reuters ដកស្រង់សំដីរបស់ប្រភពមួយដែលមានវត្តមាននៅក្នុងសាលប្រជុំនេះ បានឱ្យដឹង
ថា តំណាងរាស្ដ្រម្នាក់ បានលោតឡើងលើតុ និងប្រើជើងទាត់ទៅលើគូភាគីទំនាស់ រីឯតំណាង
រាស្ដ្រដទៃ ប្រើកណ្ដាប់ដៃ ដាល់គ្នាទៅវិញទៅមក ព្រមទាំងបានយកសៀវភៅឯកសារ និងដប
ទឹក​សុទ្ធ គប់ទៅលើគ្នា។ ជាងនេះ iPad ក៏ត្រូវបានប្រើជាអាវុធផងដែរ។

សភាទួរគី កំពុងបើកកិច្ចប្រជុំសំខាន់មួយ បន្ទាប់ពីមានការចោទប្រកាន់ស្ដីអំពីអំពើពុករលួយ
ទាក់ទិននឹងនាយករដ្ឋមន្ដ្រី Tayyip Erdogan និងបក្សកាន់អំណាចរបស់លោក។ នាយករដ្ឋមន្ដ្រី
Tayyip Erdogan បានស្នើឱ្យមានសេចក្ដីព្រាងច្បាប់មួយ ក្នុងនោះ ត្រូវឱ្យរដ្ឋាភិបាល មានសិទ្ធិ
និយាយ ច្រើនជាងសភា។ ការផ្ទុះហឹង្សាដាក់គ្នារវាងអ្នកតំណាងរាស្ដ្រ បានកើតឡើង នៅពេល​សមាជិកសភាមួយរូបចង់ជំទាស់នឹងការសម្រេចចិត្តរបស់នាយករដ្ឋមន្ដ្រី ដោយសារតែវាអធម្ម
នុញ្ញភាព ប៉ុន្ដែមិនត្រូវបានគេអនុញ្ញាតឱ្យបញ្ចេញយោបល់។

នាយករដ្ឋមន្ដ្រី Erdogan បានហៅការស៊ើបអង្កេតជាទ្រង់ទ្រាយធំ ទៅលើបញ្ហាពុករលួយ ដែល
ជាការបង្កការលំបាកធំមួយ ក្នុងអំឡុងពេលនៃការកាន់អំណាចរយៈពេល ១១ឆ្នាំរបស់លោក ថា
ជា “ផែនការរដ្ឋប្រហារសភា” ដើម្បីផ្ដួលរំលំកេរិ៍្ដឈ្មោះរបស់លោក នៅមុនការបោះឆ្នោតមកដល់។

ទន្ទឺមនឹងនេះ មនុស្សប្រមាណជាជាង ១០,០០០ នាក់ ដែលដឹកនាំដោយសម្ព័ន្ធពលករ នៃប្រទេស
នេះ បានចូលរួមបាតុកម្ម នៅ Ankara ដើម្បីប្រឆាំងនឹងអំពើពុករលួយ ក្នុងប្រទេសទួរគី។

 

 

 

អត្ថបទ​សំខាន់​ៗ​គួរ​ចាប់​អារម្មណ៍ ៖

សោកនាដកម្ម ខ្លោចចិត្ត ៖ ឆេះទីក្រុង បុរាណខ្ទេច កាលពីប៉ុន្មាន ម៉ោងមុននេះ បន្តិច

ផ្ទុះរោងចក្រ គីមី អ្នកស្លាប់កើនដល់ ៥ នាក់ហើយ

យីង ឡាក់៖ ស្ថានការណ៍ បិទក្រុងបាងកក រដ្ឋាភិបាលអាច គ្រប់គ្រងបាន

 


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Reuters /Youtube