CamNews

ប្លែកៗ 

ពិតជាកម្ររកបាន ! ស្ត្រីនៅលីវម្នាក់សុខចិត្ត​បំពេញបំណង កូនដោយ​ដើរតួ​ជាម្តាយផង ឪពុកផង

(បរទេស)៖ ម្តាយនៅលីវម្នាក់រស់នីរដ្ឋ Utah បានធ្វើឲ្យមានការកក្រើកពេញបណ្តាញសង្គម បន្ទាប់ពីនាងព្យាយាមធ្វើគ្រប់បែបយ៉ាងចង់ ឲ្យកូនមានក្តីសុខតាមរយៈរូបភាពមួយបង្ហាញពី ការស្លៀកពាក់ជាបុរសឲ្យមើលទៅ ដូចជាឪពុករបស់កូនប្រុស។

Whitney Kittrell បានបង្ហោះរូបនៅលើហ្វេសប៊ុកក្នុងសំលៀកបំពាក់អាវយឺតនិង ខោពាក់មួកព្រមទាំងមានពុកមាត់ និងពុកចង្ការតិចៗផងខណៈពេលដែលទៅយកកូនប្រុសដែលរៀននៅមត្តេយ្យហើយកូនបានចាត់ទុកម្តាយដូចឪពុកផងដែរ ។

Kittrell និយាយថា នាងជាម្តាយដែលគ្មានស្វាមី អស់រយៈពេល៣ឆ្នាំហើយ និងសន្យាខ្លួនឯងថាធ្វើអ្វីៗដែលអាចផ្តល់ សេចក្តីសុខឲ្យកូនព្រោះកូនៗ ក៏ត្រូវការមានឪពុកហើយចង់ឲ្យ នាងដើរតួជាម្តាយផង ឪពុកផងដោយកូនបានណែនាំ ប្រាប់មិត្តភក្តិថា នាងជាម្តាយហើយ ក៏ជាឪពុកដែរ ពីដំបូងខ្លួនហាក់ អៀនខ្មាស់ ប៉ុន្តែគ្រាន់ តែផ្តល់ស្នាមញញឹមដើម្បីកូនមាន សេចក្តីសុខ៕



ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: unt news