CamNews

វីដេអូ ៖ កូនសិស្សម្នាក់ស្តីអោយគ្រូ ដោយសារមិនពេញចិត្តការបង្រៀនរបស់គ្រូ

អាមេរិច ៖ កូនសិស្សវិទ្យាល័យម្នាក់បាន ស្តីអោយគ្រូរបស់ខ្លួន ដោយសារមិនពេញចិត្តនឹង
ការបង្រៀនរបស់គ្រូ ដែលតែងតែអង្គុយមួយកន្លែង ហើយគ្រាន់តែនិយាយ ។



កូនសិស្សម្នាក់នេះឈ្មោះថា Jeff Bliss មានអាយុ ១៨ ឆ្នាំ ជាសិស្សនៅវិទ្យាល័យ Duncanville
រដ្ឋ Texas សហរដ្ឋអាមេរិច បានងើបឡើងដើរចេញពីថ្នាក់ ដោយសារតែមិនពេញចិត្តការស្តី
និង ការបង្រៀនរបស់គ្រូមួយនេះ ។ Jeff Bliss និយាយថា គ្រូបង្រៀនគួរតែ ចេញមកបង្រៀន
សិស្ស និង ចូលរួមសកម្មភាពជាមួយសិស្សអោយបានច្រើន មិនមែនគ្រាន់តែអង្គុយនៅតុគ្រូ
ហើយ បានត្រឹមតែស្តីអោយ និង និយាយច្រើននោះទេ ។ Jeff បន្តថា បើគ្រូបង្រៀនចង់អោយ
សិស្សមានភាពសប្បាយរីករាយក្នុងការរៀន ចឹងគ្រូត្រូវតែងើបមកបង្ហាត់ និង និយាយជាមួយ
សិស្សទល់មុខ ទើបធ្វើអោយមានភាពស្និតស្នាល ហើយការសិក្សាក៏កាន់តែល្អ ។ Jeff បញ្ចប់
ដោយនិយាយថា គេងើបឡើងមកស្តីអោយអ្នកគ្រូ គឺព្រោះតែសំរាប់ប្រទេសជាតិបើសិនជាគ្រូ
មិនខំប្រឹង ដើម្បីសិស្សទេ តើមានអ្នកណាជួយជាតិទៅថ្ងៃមុខ? និយាយចប់ Jeff ក៏ដើរចេញ
ខាងក្រៅបាត់ ៕

ក្នុងបទសំភាសន៍ជាមួយប៉ុស្ត៍ទូរទស្សន៍មួយ Jeff និយាយថា គេគ្មានការសោកស្តាយចំពោះអ្វី
ដែលខ្លួនបាននិយាយឡើយ ព្រោះគេជឿជាក់ថា វាគឺជារឿងមួយដែលមានសិស្សជាច្រើនចង់
និយាយចេញមក  ដូចដែលគេបានស្តីអោយគ្រូម្នាក់នោះ ។  Jeff ធ្លាប់បោះបង់ការសិក្សាអស់
១ ឆ្នាំដោយសារតែជាប់ពាក់ពាន់នឹងរឿងខ្លះ  តែបានត្រឡប់មកចូលរៀនវិញព្រោះគេបានគិត
ថា បើសិនជាគ្មានចំណេះ គេមិនអាចឈានលើផ្លូវណាមួយឡើយ នៅថ្ងៃអនាគត ។ គួរបញ្ជាក់
ផងដែរថា Jeff មិនបានដឹងថា មិត្តភក្តិរបស់ខ្លួនបានថត សកម្មភាពរបស់ខ្លួនពេលដែលស្តីអោយ
គ្រូនោះទេ ហើយពេលនេះវីដេអូមួយនេះ ត្រូវបានចែកចាយពេញប្រព័ន​ Internet ជាពិសេសទំព៏រ
Youtube ៕

 


ដោយ ៖ កុសល
ប្រភព ៖ wfaa 


Tags: student world news