ភ្នំពេញៈ តារាចម្រៀងស្រីស្រស់ មុខមាត់សុភាពរាបសារ សំឡេងផ្អែមស្រទន់ ប្រចាំនៅក្នុង ផលិត
កម្មថោន កញ្ញា សុគន្ធ នីសា ក្រោយពីចេញទៅសម្តែង នៅក្រៅប្រទេស អស់រយៈពេល ជាច្រើន
ខែជាប់ៗគ្នានោះ ពេលនេះ នាងក៏បានព្រលយពាក្យឲ្យ អ្នកនៅជិតខ្លូនរបស់នាង ដឹង ថា ពេលនេះ
នាងកំពុងតែ សំលឹងរកទិញ វីឡាថ្មីតម្លៃមិនតិចជាង ២០ម៉ឺនដុល្លារទេ ក្រោយពី នាងបានលក់ផ្ទះ
ចាស់ ដែលនាងធ្លាប់ រស់នៅជាមួយអតីតគូស្នេហ៍។
បន្ទាប់ពីតារាស្រីរូបស្រស់ស្រគត់ស្រគំ កញ្ញា សុគន្ធ នីសា បានសម្រេចចិត្តដើរ ដល់ផ្លូវបំបែក ពី
អតីតគូស្នេហ៍ដែលធ្លាប់តែ ជួយជ្រោមជ្រែង នាងគ្រប់បែបយ៉ាងទាំង មិនស្តាយស្រណោះ នោះ
ថ្មីៗនេះបានលេចឮព័ត៌មានថា នាងព្យាយាមបំភ្លេចអនុស្សាវរីយគ្រប់បែបយ៉ាង ដែល នាងធ្លាប់
បានសាងជាមួយគូស្នេហ៍ ទាំងមិនស្តាយស្រណោះ មិនតែប៉ុណ្ណោះសូម្បីតែជម្រក ចាស់ដែលធ្លាប់
រស់នៅ សាងភាពផ្អែមល្ហែម ជាមួយគ្នាក៏នាងលក់ចោលទាំង ដោយមិនចាំ បាច់ គិតមុខគិតក្រោយ
ដែលតែមិន ចង់ឲ្យស្លាកស្នាមស្នេហ៍ នៅដិតដាមនៅជាមួយនាងតទៅ ទៀត។
បើតាមប្រភពពីអ្នក នៅជិតដិតខ្លួន និងជ្រកក្រោមដំបូល តែមួយជាមួយ កញ្ញា សុគន្ធ នីសា បាន
បង្ហើបប្រាប់ឲ្យដឹងថា នៅក្នុងពេលដ៏ខ្លីខាងមុខនេះ នៅពេលដែលនីសាត្រឡប់ពី សម្តែង នៅក្រៅ
ប្រទេសវិញគម្រោងដែល នាងត្រៀមធ្វើមុនគេ គឺរកទិញផ្ទះថ្មី ព្រោះថាផ្ទះចាស់ដែល នាងធ្លាប់រស់
នៅជាច្រើនឆ្នាំ ជាមួយអតីតគូស្នេហ៍ដែលជាអ្នកនិពន្ធ នៅក្នុងផលិតកម្មហង្ស មាស នោះ នាងបាន
លក់ហើយក្នុងតម្លៃជិត១០ម៉ឺនដុល្លារ ហើយគម្រោងទិញផ្ទះថ្មីនេះ នាងត្រៀមលុយមិនតិចជាង២០
ម៉ឺនទេ ក្នុងការទិញផ្ទះថ្មីនោះ។
ប្រភពដដែលបានប្រាប់ឲ្យដឹងទៀតថា ចំពោះមូលហេតុដែល នីសា សម្រេចចិត្តលក់ផ្ទះចាស់ ដែល
ធ្លាប់ជាទ្រនំសម្រាប់នាង និងអតីតគូស្នេហ៍នោះ គឺដោយសារតែនាងមិនចង់រំលឹក និងចំណាយពេល
ឈឺចាប់ដោយសារតែរឿងចាស់ ដូច្នេះអ្វីដែលជាអតីតការនាងត្រូវតែលុបចោលទាំងអស់ហើយមួយ
វិញទៀត នាងក៏មិនចង់ឲ្យខ្លួនរបស់នាង រស់នៅជាមួយភាពឈឺចាប់មួយជីវិតនោះទេ ពោលនាងក៏
ចង់សាងជីវិតថ្មី ជាមួយភាពហ៊ឺហារការសប្បាយរីករាយ ថាមិនត្រូវនាងក៏ប្រហែលជាអាចសាងស្នេហា
ថ្មី ជាមួយបុរសណាម្នាក់ផ្សេងទៀត ក៏ថាបាន ព្រោះថាជីវិតមនុស្សម្នាក់ៗ មិនអាចរស់នៅជាមួយតែ
អតីតកាលនោះទេ ចាំបាច់ត្រូវតែរៀន រស់ ដើម្បីអនាគតខ្លះ។
បើតាមប្រភពបានបង្ហើបប្រាប់ឲ្យដឹងថា នៅពេលដែល កញ្ញា សុគន្ធ នីសាត្រឡប់ពីសម្តែងនៅប្រទេស
បារាំង នាងនិងគិតគូរស្វែងរកទិញវីឡាកូនកាត់ ស្អាតនិងទំនើបមួយដែលមាន ទីតាំងនៅទីក្រុងភ្នំពេញ មានតម្លៃមិនតិចជាង២០ម៉ឺនដុល្លារទេ ហើយលុយដែលនាងយកមកទិញផ្ទះថ្មីនេះមិនមែនមានអ្នកណា
ជួយឧបត្ថម្ភទេ គឺជាលុយដែលបានពីកំលាំង ញើសឈាម របស់នាងសុទ្ធសាធ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល