CamNews

តន្រ្តី 

Lady Gaga ប្រកាសព័ត៌មានអំពី Album ថ្មី

បន្ទាប់ពីជាសះស្បើយ ពីរបួសវះកាត់ត្រកៀករួចមក Lady Gaga បានត្រឡប់មកធ្វើការ ជាមួយ
នឹង Album ថ្មីនាងវិញហើយ ។ ដូចដែលនាងបានសន្យាថា Album ថ្មីនាងនឹងចេញក្នុងពេលឆាប់ៗ
នេះហើយ ។



Lady Gaga បានបង្ហោះរាល់ព័ត៌មានដែលទាក់ទងនិង Album ថ្មីនាងនៅលើទំព័រ Facebook របស់
នាងអោយអ្នកគាំទ្ររបស់នាង ត្រៀមខ្លួនថា នាងជិតត្រឡប់មកវិញហើយ ។ Album ថ្មីរបស់នាង
នឹងមានឈ្មោះយ៉ាងចំលែកគឺ " ARTPOP " ។ នៅក្នុងក្តីប្រកាសនោះ នាងប្រាប់ថា Album ថ្មីមួយ
នេះនឹងចេញក្នុងថ្ងៃទី ១១ វិច្ឆិកា ២០១៣ នេះហើយ នាងនឹងចាប់ផ្តើមធ្វើ Promote ម្តងបន្តិចៗ ដល់
ថ្ងៃនោះ ។ ចំណុចដែលគួរអោយចាប់អារម្មណ៍ Lady Gaga ប្រាប់ថាក្នុងការចេញ Album ថ្មីនេះ
នឹងគួបផ្សុំជាមួយនិង កម្មវិធីទូរស័ព្ទមួយឈ្មោះ Jay-Z-esque App ដែលជាកម្មវិធីសំរាប់ បង្ហាញ
ពន្យល់អំពី ចំរៀង សិល្បៈ Fashion និង បចេ្ចកវិទ្យា ។

ការបញ្ចារទិញ ( Pre-Order ) និងចាប់ផ្តើមក្នុងខែ កញ្ញា ចំណែកបទដំបូងដែលត្រូវ Promote នឹងចេញ
នៅថ្ងៃទី ១៩ សីហា ខាងមុខនេះហើយ ៕

 


ដោយ ៖ លីលី
ប្រភព ៖ celebuzz,facebook 


Tags: lady gaga star entertainment singer new album new album