CamNews

តារា 

អ្នក​សិល្បៈ​ល្បីៗ សម្រុក​ទៅ​ខួប​កំណើត ពៅ លីដា ​យប់​មិញ ដូច​ទឹក​បាក់​ទំនប់.!

(ភ្នំពេញ)៖ តារាសម្តែងស្រីរាងតូចច្រឡឹង កញ្ញា ពៅ លីដា បានរៀបចំពិធីជប់លៀង​ខួបកំណើត​ គ​ម្រប់២៦ឆ្នាំ នា​​រាត្រីថ្ងៃទី០៤ខែធ្នូ ឆ្នាំ​២០១៦ នៅភោជនីយដ្ឋាន V Friend មានទីតាំងស្ថិត​ នៅ​ទល់មុខមជ្ឈមណ្ឌលកំសាន្តរ៉ក់ ដោយក្នុងពិធីនេះ គេសង្កេតឃើញ មានអ្នកសិល្បៈប្រុសស្រីល្បីៗជាច្រើនដួង បានសម្រុកចូលរួម យ៉ាងច្រើនកុះករ ដូចទឹកបាក់ទំនប់ បើទោះបីជាអ្នកសិល្បៈខ្លះជាប់រវល់ការងារ ក៏មិនហ៊ានខានដែរ។

​ពិធីជប់លៀងខួបកំណើត របស់តារាស្រី​​កញ្ញា ពៅ លីដា កាលពីយប់មិញនេះ ហាក់បីដូចជាកម្មវិធីមង្គលការកូនអ្នកធំណាម្នាក់ ព្រោះបានធ្វើឲ្យផ្អើលអស់អ្នករស់នៅម្ដុំ បឹងត្របែក ព្រោះតែគេបានឃើញតារាល្បីៗ ជិះរថយន្តទំនើបៗរលោងស្រិល ទៅចួលរួមណែនណាន់តាន់តាប់ ស្ទើរពុំធ្លាប់មានពីមុនមក​។ ក្នុងនោះគេសង្កេត ឃើញកញ្ញា ពៅ លីដា ដែលជាម្ចាស់សាមីខ្លួនខួបកំណើត បានបង្ហាញទឹកមុខញញឹមញញែម រីកមុខដូចគ្រាប់ជី ព្រោះតែអ្នកសិល្បៈ បានផ្ដល់កិត្តិយសដល់នាង ពុំបានបាត់នរណាម្នាក់ឡើយ។

​កញ្ញា ពៅ លីដា ក៏បានបង្ហាញពីអារម្មណ៍សប្បាយចិត្តឥតឧបមា និង​អរគុណ​ សម្រាប់អ្នកសិល្បៈ​ដែលបានផ្តល់កិត្តិយស ចូលរួមក្នុងកម្មវិធីជប់លៀង​ខួ​បកំណើត​រប​ស់​នាងយ៉ាងច្រើនកុះករ ដែលធ្វើឲ្យ​​នាង​រំភើបចិ​ត្តខ្លាំងពេក ស្ទើរនិយាយលេងចេញ។

តាមការកត់សម្គាល់ ពិធីខួបកំណើតរបស់តារាសម្តែង កញ្ញា ពៅ លីដា កាលពីយប់មិញនេះ ​គឺ​មា​នវត្តមានតារាសម្តែង និងចម្រៀងចូលរួមដូចជា លោកឧកញ៉ា ទុំ សារ៉ុត ហៅនាយ ឃ្លោក ,​អ៉ឹម ជីវ៉ា​,លោក យ៉ែម សំអូន, ​អ្នកនាង ចន ច័ន្ទលក្ខិណា,​កញ្ញា ពេជ្រ អាវីហ្សា, លោក សាវិន ហ្វីលីព, កញ្ញា លី ច័ន្ទសីហា, អ្នកនាង គង់ សុជាតិ, អ្នកនាង ម៉េង កែវពេជ្ជតា លោក សាយ សៀរ៉ា, លោក រតនៈ ពិសិដ្ឋ, កញ្ញា ប៉ុបពី, លោក មាស សុខ រតនៈ, លោក អ៉ិន សុភិន, អ្នកនាង ចាន់តារាទី និ​ងតារាប្រុស-ស្រីល្បីៗជាច្រើនរូបទៀត៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង