CamNews

តារា 

ពៅ​ លី​ដា​ ល្បីថា​វាយ​ឫក​កប់​ពពក​ ទើប​គ្មាន​ផលិតកម្ម​ណា​ ទាក់ទង​ថត

ភ្នំពេញៈ តារាសម្តែងសម្បុរ សស្រអែមស្រស់ កញ្ញា ពៅ លីដា ក្រោយត្រឡប់ មកពីសម្តែង នៅ
លើទឹកដីអូស្ត្រាលីវិញ ប្រហែលជាប៉ុន្មានខែ ចុងក្រោយនេះ គេសង្កេតឃើញថា សន្ទុះការងារក្នុង
ស្រុក របស់នាង ធ្លាក់ចុះគួរឲ្យកត់សម្គាល់ ពោលគឺមិនសូវមាន ខាងផលិតកម្មណា ទាក់ទងហៅ
នាងថតទេ និយាយរួមការងារ ទាំងអស់ស្ងាត់ដូច ចោរលួចសេះ ។

ពិធីការិនីរូបស្រស់ មានស្នាមញញឹមសម្បូរមន្តស្នេហ៍ កញ្ញា ពៅ លីដា បានប្រាប់ LookingTODAY
ឲ្យដឹងនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ ២០១៣នេះថា នាងទទួលស្គាល់ថា ការងារសិល្បៈរបស់នាង ស្ងប់
ស្ងាត់ខ្លាំងណាស់ មិនមានខាងផលិតកម្មណា ឬក៏ស្ថានីយទូរទស្សន៍ណា ទាក់ទងហៅនាង ទៅថត
អស់រយៈពេល ជាច្រើនខែហើយ។

បច្ចុប្បន្នគេសង្កេតឃើញ តារាប្រុសស្រីដែល ចូលប្រឡូកសិល្បៈ ស្របាល គ្នាជាមួយ កញ្ញា ពៅ
លីដា មានកេរ្តិ៍ឈ្មោះល្បីល្បាញ សម្បូរការងារធ្វើមិនដាច់ ។ តែដោយឡែកការងារ របស់ពិធីការិនី
រូបស្រស់ កញ្ញា លីដា វិញ បែរជាម្តងរវល់ម្តង ទំនេរមិននឹងន រីឯ កេរ្តិ៍ឈ្មោះវិញ ម្តងលេចម្តងអណ្តែត
ត្រូវបានតារាស្រីរូបនេះ បានប្រាប់ឲ្យដឹងថា “ ខ្ញុំខ្លួនឯងក៏មាន ការងឿងឆ្ងល់ដែរថា ហេតុអីបានជាមិន
សូវ មានខាងក្រុមការងារ ឬក៏ម្ចាស់ផលិតកម្ម ណាទាក់ទងហៅខ្ញុំថត ។ តែបើតាមខ្ញុំគិត ប្រហែលជា
មកពី ខ្ញុំទើបតែត្រឡប់មកពីសម្តែង នៅក្រៅប្រទេស ហើយមើលទៅ..! បានជាការងារស្ងាត់ ព្រោះ
មិនសូវមានអ្នកដឹងថា ខ្ញុំត្រឡប់មកវិញ ទើបមិនទាន់ទាក់ទង មកក៏ថាបាន ” ។

ស្រីក្មេងរូបស្រស់វ័យ ជាង២០ឆ្នាំរូបនេះ បានប្រាប់ទៀតថា នាងទទួលស្គាល់ថា ពេលនេះ មិនសូវ
សម្បូរការងារ ដោយមានអ្នកខ្លះលើកឡើងថា មកពីនាងវាយឫក មិនទទួលការងារ។ នាងនិយាយ
ថា “ ធាតុពិតទៅ ខ្ញុំមិនមែនជាមនុស្សបែបនោះទេ ឲ្យតែមានការងារទាក់ទងមកខ្ញុំ ទទួលទាំងអស់
ជូនកាលរឿង មិនសូវមានការធ្វើនេះ ប្រហែលជាមកពីមាន ពាក្យចចាមអារ៉ាម បែបនេះ ធ្វើឲ្យទស្ស
និកជន ក៏ដូចជាអ្នកដឹកនាំមួយចំនួន គាត់មានការយល់ច្រឡំ ក៏ថាបាន តែខ្ញុំអត់អ៊ីចឹងទេ..សូមកុំច្រ
ឡំអី ” ៕

អាន៖ រូបភាព iPad Mini ជំនាន់ថ្មី មាន Sensor Scan ក្រយៅដៃ និងមានពណ៌ទឹកមាស
អាន៖ iPhone 5 និង iPhone 5C ជួបបញ្ហាថ្មធ្ងន់ធ្ងរ ជាមួយ iOS 7

អាន៖ មិនទាន់បានមួយសប្តាហ៍ស្រួលបួលផង iPhone 5S Gold ស្រកថ្លៃជិត ៥០០ ដុល្លារ
អាន៖ Justin Bieber ត្រូវពិធីករដោះខ្សែក្រវ៉ាត់វាយ នៅក្នុងកម្មវិធីផ្ទាល់តែម្តង (មានវីដេអូ)

អាន៖ Selena Gomez ឡើងឆាកអត់ស្លៀកខោក្នុង ធ្វើឲ្យអ្នកគាំទ្រចងចាំមិនភ្លេច
អាន៖ Facebook អនុញ្ញាតឲ្យអ្នកប្រើប្រាស់​ អាចធ្វើការកែសម្រួលកំហុស ក្នុងការសរសេរ ដែលបាន
បង្ហោះរួច បានហើយ (Edit Status)

ព័ត៌មានកំសាន្ត ស្តីពីតារាៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!

ដោយ៖ LookingTODAY
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: pov lida entertainment khmer star actress ពៅ លីដា