ថៃ ៖ នាង Nuttanicha Dungwattanawanich បាននិយាយថា ខ្លួននិងមិត្តប្រុសគឺ លោក Parit Itim Wacharasindhu មិនសូវមានទំនាក់ទំនងផ្អែមល្អែមជាមួយគ្នាដូចកាលពីមុនឡើយ ។ ទោះបីជាយ៉ាងណាក៏ដោយ នាងក៏មិនបានបញ្ជាក់ហេតុផលថា ហេតុអ្វីបានជារឿងបែបនេះកើតឡើងចំពោះស្នេហារបស់នាង ។
តួស្រីក្នុងរឿង "រលកជីវិត" បានទទួលស្គាល់ថា មូលហេតុដែលធ្វើឲ្យអ្នកទាំងពីរមិនសូវជិតដិតគ្នាដូចពីមុន មិនមែនមកពីអ្នកគាំទ្រដែលបង្អាប់ ឬចង់ឲ្យនាងនិង លោក Tono Pakin ខ្លាចជាសង្សារពិតប្រាកដ បន្ទាប់ពីសម្តែងរឿង "Cupids The series Kammathep Sorn Kol" ជាមួយគ្នានោះទេ ។
តារាស្រីកើតឆ្នាំ ១៩៩៦ រូបនេះ បន្តថា ទោះបីជា Fans ចង់ឲ្យអ្នកទាំងពីរ (នាងនិង លោក Tono Pakin) ស្រលាញ់គ្នានៅក្រៅឆាក យ៉ាងណាក៏ដោយចុះ ប៉ុន្តែវានៅតែមិនអាចទៅរួចឡើយ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ daranews