CamNews

ព័ត៌មានអន្តរជាតិ 

ផ្កាយដុះកន្ទុយ អាចមាននៅក្រៅ ប្រព័ន្ធ ព្រះអាទិត្យ

ក្រុមអ្នកវិទ្យាសាស្ដ្រអាមេរិក បានឱ្យដឹងថា ពួកគេបានរកឃើញវត្ថុមានពន្លឺជាច្រើនដែលអាច
ជាផ្កាយដុះកន្ទុយ នៅជុំវិញផ្កាយដែលនៅឆ្ងាយពីប្រព័ន្ធព្រះអាទិត្យ នេះជាសញ្ញាមួយបង្ហាញ
ថា ផ្កាយដុះកន្ទុយក៏មានច្រើននៅឯនាយនោះដែរ គឺមិនមែនមានតែនៅជុំវិញប្រព័ន្ធព្រះអាទិត្យ
របស់យើងនោះទេ។

ក្រុមអ្នកស្រាវជ្រាវរបស់សាកលវិទ្យាល័យ  California នៅ Berkeley    និងសាកលវិទ្យាល័យ
Clarion នៅ Pennsylvania អេមេរិក ឱ្យដឹងថា   ឧស្ម័ន    និងធូលីយក្ស   តែងតែនៅព័ទ្ធជុំវិញ
ផ្កាយនានា   ដែលនៅក្រៅប្រព័ន្ធព្រះអាទិត្យ។   ប្រការនេះ    បង្ហាញថា ផ្កាយដុះកន្ទុយក៏មាន
វត្តមាននៅក្នុងប្រព័ន្ធទាំងនោះ នេះបើតាមការឱ្យដឹងរបស់ទំព័រ Guardian ។

អ្នកស្រាវជ្រាវផ្នែកអវកាស របស់ សាកលវិទ្យាល័យ California នៅ Berkeley លោក Barry
Welsh ថ្លែងថា ៖ "នេះគឺជាការខ្វះចន្លោះ ក្នុងការស្រាវជ្រាវអំពីការកកើតរបស់ភពនានា   នា
ពេលបច្ចុប្បន្ន"។

អ្នកជំនាញការ Barry Welsh បន្ដថា ៖ "យើងបានឃើញធូលីយក្ស    នេះប្រហែលជាវត្ថុធាតុ
ដំបូងនៃការ "ចាប់កំណើត" របស់ភព និងផ្កាយដុះកន្ទុយ"។

ទោះយ៉ាងនេះក្ដី អ្វីៗបានផ្លាស់ប្ដូរ នៅពេលក្រុមអ្នកជំនាញការរកឃើញ ប្រព័ន្ធផ្កាយដុះកន្ទុយ
ថ្មី ចំនួន ៦ ដែលត្រូវបានរកឃើញចាប់តាំងពីខែ ឧសភា ឆ្នាំ ២០១០ ដល់ខែវិច្ឆិកា ឆ្នាំ   ២០១២
ដោយប្រើប្រាស់កែវយឹត ២,១ម៉ែត្រ របស់ស្ថានិយស្រាវជ្រាវអវកាស McDonald   នៅ  Texas
នៃសហរដ្ឋអាមេរិក។


 

ដោយ ៖ សីហា
ប្រភព ៖ KH