ផ្ដាយដុះកន្ទុយមួយ កំពុងធ្វើដំណើរឆ្ពោះទៅជិតព្រះអាទិត្យ នៅចុងខែវិច្ឆិកានេះ ហើយតាមក្រុម
អ្នកវិទ្យាសាស្ដ្រ ប្រសិនវាមិនត្រូវបានដុតកំទេចដោយព្រះអាទិត្យ នោះមនុស្សនឹងអាចមើលឃើញ
វាដោយភ្នែកធម្មតា ក្នុងខែធ្នូ។
ទំព័រ Reuters បានរាយការណ៍កាលពីថ្ងៃទី ១១កន្លងទៅថា ផ្កាយដុះកន្ទុយ ISON នឹងហោះកាត់
មុខព្រះអាទិត្យ ក្នុងរយៈចម្ងាយ ប្រហែល ១លានគីឡូម៉ែត្រ នៅថ្ងៃតី ២៨វិច្ឆិកា។
ទស្សនាផ្ដាយដុះកន្ទុយ ISON (រូប ៖ skyandtelescop)
បច្ចុប្បន្ន ក្រុមអ្នកវិទ្យាសាស្ដ្រមិនប្រាកដថា បញ្ហាអ្វីខ្លះនឹងអាចកើតមានឡើងចំពោះផ្កាយដុះកន្ទុយ
ISON ប៉ុន្ដែសន្និដ្ឋានថា វានឹងត្រូវផ្ទុះជាបំណែក នៅពេលហោះក្នុងល្បឿន ៣៧៧គីឡូម៉ែត្រ/វិនាទី
និងទៅប៉ះនឹងកំដៅ ២,៧៦០អង្សាសេ គ្រប់គ្រាន់សម្រាប់ជាតិទឹក លោហធាតុរបស់វា រលាយ និង
ឆេះខ្ទេច។
ប៉ុន្ដែ ប្រសិនកំដៅដ៏កំពូលនោះ មិនបានកំទេចជីវិតរបស់ ISON នោះទំនាញរបស់ព្រះអាទិត្យនឹង
បំបែកវាទៅជាដុំៗ។ យ៉ាងនេះក្ដី បើតាមការគន់គូរ ថ្មីៗនេះ របស់ក្រុមអ្នកវិទ្យាសាស្ដ្របាន បង្ហាញ
ថា ISON នឹងនៅតែមានជីវិត ហើយវានឹងជាឱកាសល្អដើម្បីឱ្យមនុស្សអាចគយគន់ទិដ្ឋភាពស្រស់
ស្អាតរបស់វា ក្នុងខែធ្នូខាងមុខ។
ដូចទៅនឹងផ្កាយដុះកន្ទុយដទៃ ISON គឺជាដុំឧស្ម័នកក លាយលំជាមួយធូលី ថ្ម ដែលបានកើត
ឡើងនៅក្បែរប្រព័ន្ធព្រះអាទិត្យ។ ISON តែងហោះហើរទៅតាមគន្លងមួយដែលទទួលឥទ្ធិពលពី
ទំនាញរបស់ព្រះអាទិត្យ និងបណ្ដាភពក្នុងប្រព័ន្ធព្រះអាទិត្យ។
កែវយឹតអវកាស Hubble របស់ NASA បានបញ្ជាក់ថា ISON មានស្នូលទំហំ ៤គីឡូម៉ែត្រ នៅពេល
ហោះមកក្បែរព្រះអាទិត្យ កំដៅនឹងធ្វើឱ្យឧស្ម័នកករបស់វារលាយជាចំហាយ ហើយនឹងមានកន្ទុយ
យ៉ាងតិចប្រវែង ៩២,០០០ គីឡូម៉ែត្រ។
នៅថ្ងៃទី ២៦ ធ្នូ ចុងឆ្នាំនេះ ផ្កាយដុះកន្ទុយ ISON នឹងមានគំលាតពីផែនដី ប្រមាណជា ៦៤លានគីឡូ
ម៉ែត្រ។
អត្ថបទសំខាន់ៗគួរចាប់អារម្មណ៍ ៖
NASA បញ្ជូនមនុស្សទៅកាន់ អវកាស ដោយខ្លួនឯង នាឆ្នាំ ២០១៧
សំណាងហួស ក្មេងស្រីតូច ធ្លាក់ពីជាន់ទី ៦ មិនខ្ចីស្លាប់
កូរ៉េខាងជើង ប្រហារជីវិតពលរដ្ឋខ្លួន ព្រោះលួចមើលភាពយន្តកូរ៉េខាងត្បូង
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Reuters/Kh