CamNews

ភាពយន្ត 

Superman និង Batman ចាប់ដៃគ្នាថតរឿងថ្មី

បន្ទាប់ពីមាន លេចលឺពាក្យចចាមអារ៉ាម ជាច្រើនមកលើរឿង Man Of Steel 2 ដែលដឹកនាំ
ដោយអ្នកដឹកនាំរឿង Zack Snyder នោះពេលនេះ មានការបញ្ជាក់ហើយថា Man Of Steel
វគ្គ ២ នេះនឹងមានការចូលរួមសំដែង តួថ្មីម្នាក់ដែលទស្សនិកជន និង ភ្ញាក់ផ្អើល ។



Zack Snyder បានប្រាប់ថា រឿងថ្មី Man Of Steel 2 នឹងមានការចូលរួមដោយ វីរបុរសមួយ
ទៀតដែលទស្សនិកជន បានស្គាល់រួចមកហើយគឺ Batman ។ គ្រាន់តែបានដឹងពីដំណឹងនេះ
ភ្លាម ទស្សនិកជនបានភ្ញាក់ផ្អើល ហើយសប្បាយចិត្តជាខ្លាំងព្រោះ Superman និង Batman
សុទ្ធតែជាតួល្បី ។ ប៉ុន្តែទស្សនិកជន ក៏កើតមានចំងល់មួយថា តើអ្នកណានឹងដើរតួ Batman ?
ព្រោះតួ Batman ធ្លាប់បានសំដែងដោយ តារាសំដែងជាច្រើនមកហើយ ។



ថ្មីៗនេះ Zack Snyder ក៏បានប្រាប់ថា Batman នឹងដើរតួដោយ Ben Affleck ចំណែក Superman
នឹងសំដែងដោយ Henry Cavill ដដែល ។​ Ben Affleck ត្រូវបានគេដឹងថា បានចាប់ផ្តើមហ្វឹកហាត់
កំដៅសាច់ដុំ សំរាប់ការដើរតួជា Batman ហើយ ។ ទស្សនិកជន នឹងបានឃើញ Superman និង
Batman រួមដៃគ្នាក្នុងរឿងតែមួយ ជាលើកដំបូងបំផុតក្នុងរឿង Man Of Steel 2 ដែលនឹងចាប់
បញ្ចាំងក្នុងឆ្នាំ ២០១៥ ខាងមុខនេះ ៕


ដោយ ៖ លីលី
ប្រភព ៖ mirror,hollywood 


Tags: star entertainment hollywood actor ben afflect henry cavill batman superman man of steel