CamNews

ភាពយន្ត 

The Avengers 2 ចេញវីដេអូបង្ហាញពី សត្រូវដ៏ធំក្នុងរឿង (មានវីដេអូ)

The Avengers 2 ដែលត្រូវបានគេដាក់ឈ្មោះថា Age Of ULTRON នោះ ត្រូវបានទស្សនិកជន
រំពឹងចង់ទស្សនាជាខ្លាំង ដោយសារតែសត្រូវរបស់ The Avengers លើកនេះគឺជាមនុស្សយន្ត
កំណាចមួយ ដែលមើលទៅពិតជាគួរអោយចាប់អារម្មណ៍ណាស់ ។

Robot slick bad guy's "The Avengers: Age of ULTRON" 1

គ្រាន់តែបញ្ចេញវីដេអូ ដែលទាក់ទងនិងតួចិត្តអាក្រក់ ULTRON ហើយនោះ អ្នកដឹកនាំរឿងលោក
Kevin Feige បានប្រកាសថា តារាសំដែងជើងចាស់ James Spader នឹងធ្វើជាអ្នកសំដែងនិងបញ្ចូល
សំលេងអោយ ULTRON ។ អ្នកដឹកនាំរៀងបន្តថា បើទោះបីជា ULTRON ពាក់ដោយគ្រឿងដែក
ពាសពេញខ្លួនមែន តែមិនមែនប្រាកដថា តារាសំដែង James Spader គ្រាន់តែជាអ្នកបញ្ចូលសំលេង
នោះទេ គឺគាត់ក៏ចូលសំដែងផ្ទាល់ផងដែរ ។

Robot slick bad guy's "The Avengers: Age of ULTRON" 2

រឿង The Avengers : Age of ULTRON កំពុងតែក្នុងតំណាក់កាលថតនៅឡើយ ហើយសង្ឃឹមថា
នឹងបញ្ចប់ហើយដាក់បញ្ចាំងក្នុងឆ្នាំ ២០១៥ ៕



ប្រែសម្រួល ៖ លីលី
ប្រភព ៖ k14 


Tags: movie the avengers thor captain america movie star hollywood marvel