CamNews

យល់ដឹង 

មិត្តល្អគឺ​ជា​មនុស្ស​បែប​ណា​?

មានវិធីជាច្រើន អាចឱ្យអ្នកបែងចែកថា តើអ្នកណាជាមិត្តជិតស្និទ្ធ និងអ្នកណា ជាមិត្តធម្មតា ប៉ុន្ដែ
ជួនកាល អ្នកក៏មិនអាចស្មានត្រូវទាំងស្រុងនោះដែរ។ ដើម្បីធ្វើការបែងចែកឱ្យបានច្បាស់លាស់
ជាងនេះ សូមតាមដានសញ្ញាខាងក្រោម ៖


១/ ត្រៀមលើកលែងទោសឱ្យគ្នាជានិច្ច បន្ទាប់ពីឈ្លោះគ្នា

មនោសញ្ចេតនាមិត្តភ័ក្ដិ មិនមែនចេះតែស្រុះស្រួលនឹងគ្នារហូតនោះទេ ប្រាកដជាធ្លាប់ឈ្លោះ
ប្រកែកគ្នា ម្ដងជាពីរដង។ ប៉ុន្ដែ នេះគឺជាកត្តាមួយអាចឱ្យអ្នកដឹងបានថា មិត្តម្នាក់នេះ ជាមិត្តល្អ
ពិតប្រាកដ ឬយ៉ាងណា។

អ្នកទាំងពីរ មិនបាននិយាយរកគ្នាច្រើនថ្ងៃ មិនមែនមានន័យថា ត្រូវបែកគ្នារហូតនោះឡើយ។ ការឈ្លោះប្រកែកគ្នា គឺជាផ្នែកមួយនៃជីវិត វាអាចធ្វើឱ្យមនោសញ្ចេតនាមិត្តភ័ក្ដិ កាន់តែល្អ
ប្រសើរ។

មិត្តដែលល្អ នៅពេលឈ្លោះគ្នា ពួកគេនឹងមិនលាក់កំហឹងទុកក្នុងចិត្ត។ ពួកគេតែងជជែកគ្នា ដោយស្មោះត្រង់ ហើយនៅពេលមានបញ្ហាកើតឡើង ពួកគេនាំគ្នាដោះស្រាយ។

២/ ស្រែកដាក់គ្នា ដោយមិនក្រែងចិត្ត

ប្រសិនអ្នកធ្វើឱ្យមានកំហុសអ្វីមួយ មិត្តរបស់អ្នកនឹងបញ្ចេញយោបល់ភ្លាម។ ពួកគេនឹងមិនជម្រុញ
ឱ្យអ្នក ប្រព្រឹត្តរឿងអ្វីមួយខុសនោះទេ ហើយប្រសិនអ្នកនៅតែចចេសធ្វើឱ្យមានបញ្ហា នោះពួកគេ នឹងរារាំងអ្នក។ ពេលនោះ អ្នកប្រហែលជាខឹងខ្លាំង ប៉ុន្ដែ អ្នកប្រាកដជាដឹងបានថា មិត្តរបស់អ្នក ធ្វើនេះដើម្បីឱ្យអ្នកល្អតែប៉ុណ្ណោះ។

៣/ ចូលចិត្តលេងសើចជាមួយអ្នក

ប្រសិនអ្នកណាម្នាក់ តែងតែធ្វើឱ្យអ្នកសើច ក្នុងពេលអ្នកកំពុងព្រួយចិត្ត នោះអ្នកនឹងដឹងថា ពួកគេ ជាមនុស្សដែលអ្នកត្រូវការ។ នៅពេលអ្នកមានអារម្មណ៍ល្អ ស្និទ្ធស្នាលជាមួយអ្នកណាមួយ ទើប
អ្នក អាចនឹងលេងសើចជាមួយពួកគេ ដោយមិនដល់ធ្នាក់ធ្វើឱ្យមានបញ្ហា។ ពួកគេតែងរក្សាអ្វីៗ ឱ្យមានសភាពធូរស្រាល និងពេញដោយស្នាមញញឹម។  

៤/ យល់ចិត្តគ្នា

អ្នកប្រហែលជាធ្លាប់ជួបអ្នកណាម្នាក់ ដោយគ្រាន់តែសម្លឹងមើលបន្ដិច ក៏យល់អំពីអ្វីៗទាំងអស់ នៅពេលទើបជួបគ្នា។ មនោសញ្ចេតនាជ្រាលជ្រៅ មិនទាក់ទិននឹងចំនួនដងដែលអ្នក ទាំងពីរ
ជួបគ្នា នោះទេ។  មិត្តដែលនៅឆ្ងាយពីគ្នា ប៉ុន្ដែអាចយល់អំពីចិត្តគ្នា គឺចាត់ទុកជាមិត្តជិតស្និទ្ធ។

៥/តែងមានយោបល់ជានិច្ច

អ្នករាល់គ្នា តែងតែត្រូវការជំនួយបន្ទាន់ ក្នុងស្ថានភាពចាំបាច់ណាមួយ។ នៅពេលអ្នកជួបបញ្ហា
ក្នុងជីវិត គឺមានវិធីមួយ ជួយឱ្យអ្នកធូរស្រាលក្នុងចិត្ត នោះគឺសុំយោបល់ពីមិត្តភ័ក្ដិ។

ពួកគេនឹងនិយាយចេញនូវអ្វីដែលពួកគេគិត ប៉ុន្ដែប្រាកដជាមិនធ្វើការវិភាគថា ខុស ឬត្រូវ។ មិត្ត
ល្អ គឺជាមនុស្សដែលអ្នកអាចពឹងបានគ្រប់ពេល។

៦/ ភាពស្ងាត់ស្ងៀមដែលមានសេចក្ដីរីករាយ

មិត្តជិតស្និទ្ធ តែងតែអាចនៅជាមួយគ្នា ដោយរីករាយ មិនថាតែជជែកគ្នាលេង ឬនៅដោយស្ងាត់
ស្ងៀម។ ព្រោះថា អ្នកទាំងពីរយល់ចិត្តគ្នា អាចនៅជាមួយគ្នា ដោយមិនមានភាពតានតឹង។


៧/ ចែករំលែកអ្វីទាំងអស់

មិត្តល្អពិតប្រាកដ គឺជាមនុស្សដែលអ្នកអាចចែករំលែកអ្វីៗទាំងអស់បាន ដោយមិនប្រកាន់។

ដោយសារតែមានមនោសញ្ចេតនា និងការគោរពគ្នាច្រើនគ្រប់គ្រាន់ ធ្វើឱ្យអ្នកទាំងពីរ ស្ដាប់គ្នា
យល់គ្នា សូម្បីតែរឿងដែលអ្នកមិនចាប់អារម្មណ៍៕

 

មូលហេតុ ១០យ៉ាង ធ្វើឱ្យអ្នកក្រ នៅ​តែ​ក្រ

វិធីសាស្ដ្រការពារ ការផ្ទុះហ្គាស

ជិះម៉ូតូពេលភ្លៀង ត្រូវប្រុងប្រយ័ត្ន អ្វីខ្លះ ដើម្បីបញ្ចៀសគ្រោះថ្នាក់?


 

ប្រែសម្រួល​ដោយ ៖ តារា
ប្រភព ៖ LS