CamNews

តារា 

«អត់លុយអត់លិឍ» របស់តារាចម្រៀង​​យកស្ទីល​តាម Michael Jackson កំពុង​ផ្ទុះខ្លាំង​! (Video Inside)

(ភ្នំពេញ)៖ តារាចម្រៀង ដែលមហាជនស្គាល់ថា តែងតែយកស្ទីលតែងខ្លួន និងស្ទីលរាំយ៉ាងរស់រវើក តាមកំពូលតារាចម្រៀងអាមេរិកលោក Michael jackson គឺតារាចម្រៀង ជុំ លីណូ កំពុងតែទទួលបានការគាំទ្រ នូវបទចម្រៀង Original song ថ្មីរបស់ខ្លួន ដែលទើបតែនឹងចេញជា MV ក្ដៅៗនេះ មានចំណងជើងថា «អត់លុយអត់លិឍ» បន្ទាប់ពីបទ «អត់សង្សារលើកដៃ» មានការគាំទ្រខ្លាំងរួចមក។

មានការចាប់អារម្មណ៍ថា បទ«ត់លុយអត់លិឍ»នេះ ចេញមុនថ្ងៃបុណ្យនៃក្ដីស្រឡាញ់មួយថ្ងៃ ហាក់ត្រូវចិត្តខ្លាំង សម្រាប់អ្នកដែលអត់សង្សារ។ លោក លីណូ ថា លោកតម្រូវចេញបទនេះ មុនថ្ងៃ១៤កុម្ភៈ មួយថ្ងៃលោកគិតថា បទនេះ និងត្រូវចិត្តយុវវ័យដែលអត់លុយ ហើយអត់សង្សារដូចគេ។ អតីតតារាចម្រៀង របស់សាន់ដេ រូបនេះបានឲ្យដឹងដែរថា លោកនិងប្រឹងប្រែងរិះរកអ្វីដែលថ្មី បន្ថែមទៀតដែល ក្រៅពីប្រឹងធ្វើបទ Original song លោកក៏ប្រឹងបំបែកក្បាច់រាំថ្មីៗប្លែកៗដើម្បីបម្រើអារម្មណ៍បងប្អូន ទស្សនិកជនបន្ថែមទៀត។

ខណៈដែលទើបទាញបានការគាំទ្របទ «អត់សង្សារលើកដៃ» ដែលជាបទ Original song លោក ជុំ លីណូ បានចេញ MV ស្នាដៃថ្មីមួយទៀតបទ «អត់លុយអត់លិឍ!» ដែលអត្ថន័យបទនេះ បុកចំបេះដូងយុវវ័យ ហើយក្រោយពេលបង្ហោះលើបណ្ដាញសង្គមភ្លាម ទាញបានការគាំទ្រគួរឲ្យភ្ញាក់ផ្អើល។ មួយរយៈចុងក្រោយនេះលោកជុំ លីណូ ដែលគេចាត់ទុកថាជាម៉ៃឃើលជេកសុនខ្មែរ ទាញបានការគាំទ្រតាមរយៈ បទចម្រៀងមួយចំនួនដូចជាបទ «យកប្រពន្ធខុស,ឥទ្ធិពលដុល្លារ» និងបទ Original song ដូចជាបទ « ខឹងបងកុំធ្វើបាបក្រពះ,ខ្លាចថ្ងៃមួយ, អត់សង្សារលើកដៃ» និងចុងក្រោយនេះកំពុងទទួល បានការគាំទ្របទ «អត់លុយអត់លិឍ»៕

នៅដើមឆ្នាំ២០១៧ នេះតារាចម្រៀង របស់ផលិតកម្ម Sastra លោកជុំ លីណូ ចាប់ផ្ដើមមានសន្ទុះគាំ ទ្រលេចធ្លោជាថ្មី បន្ទាប់ពីមានបទចម្រៀង Original song ចេញវាយលុកលើទីផ្សារ ជាបន្តបន្ទាប់។ ជាក់ស្ដែងបន្ទាប់ពីឆក់បានការគាំទ្របទ ញាក់«អត់សង្សារលើកដៃ» បានចេញបទហ្ស៊ីនអុកឡុកទីផ្សារម្ដងទៀត គឺបទ«អត់លុយអត់លិឍ» ហើយគ្រាន់តែបង្ហោះនៅលើបណ្ដាញសង្គមភ្លាម មានអ្នកចូលមើលខ្ទង់រាប់ម៉ឺននាក់ទៅហើយ និងមានអ្នក Comment លើកសរសើរទៀតផង។

តារាចម្រៀង ជុំ លីណូ បានថ្លែងឲ្យដឹងថា បទនេះជាស្នាដៃថ្មី ដែលលោកសម្រិតសម្រាំងនិពន្ធទំនុកច្រៀង និងមេឡូឌី ថ្មីដោយខ្លួនឯង ហើយលោកពិតជាសប្បាយ និងរំភើបចិត្តយ៉ាងក្រៃលែង នៅពេលដែលទទួលបានការគាំទ្រ ផ្ដល់កម្លាំង ចិត្តពីទស្សនិជន ជាពិសេសមិត្តយុវវ័យ៕

 


ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង


Tags: Jom lyno