CamNews

តារា 

ពេជ្រ សោភា ត្រូវ​ម៉ូតូ​កៀរ រង​របួស​ហើម​ជើង​ធ្ងន់​ធ្ងរ ស្រប​ពេល​ការ​ប្រគំ​តន្រ្តី ខិត​ជិត​មក​ដល់

ភ្នំពេញ៖ តារាចម្រៀងរាងស្រឡូន របស់ផលិតកម្ម រស្មីហង្សមាស ពេជ្រ សោភា ដែលបាន
ទទួលរហ័ស្សនាមថា ជាតារាចម្រៀងពូកែផ្ញើសារ អប់រំដល់ទស្សនិកជន តាមវេទិការប្រគំតន្ត្រី
នានា ដែលនាងតែងតែលើកយក ពីបញ្ហាសង្គមជាច្រើនមកនិយាយ ពាក់ព័ន្ធនឹងកូនមិនគោរព
ឪពុកម្ដាយ បញ្ហាគ្រឿងញៀន និងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដែលកើតមានជារៀងរាល់ថ្ងៃ គួរ
ឲ្យព្រួយបារម្មណ៍ជាដើម ប៉ុន្តែពេលនេះ ពេជ្រ សោភា បែរជាមកជួបនូវហេតុការណ៍ គ្រោះថ្នាក់
ចរាចរណ៍ខ្លួនឯង ដោយត្រូវម៉ូតូកៀរឲ្យដួល រងរបួសដាច់រលាត់ចេញឈាម កំពុងតែសម្រាក
ព្យាបាល យ៉ាងយកចិត្តទុកដាក់ ខណៈដែលកម្មវិធី ប្រគំតន្ត្រីដ៏ធំប្រចាំឆ្នាំ របស់ផលិតកម្ម រស្មី
ហង្សមាស( Best Of The Best )នឹងត្រូវប្រារព្ធឡើងនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៣ ខាងមុខនេះ។

បើតាមប្រភពព័ត៌មានធ្លាយចេញពី ហង្សមាស បានបង្ហើបថា ទោះបីជាយ៉ាងណាស្ថានភាពរបួស
របស់នាង មិនដល់ថ្នាក់បាក់ជើងនោះទេ ប៉ុន្តែមានការព្រួយបារម្ភថា ជិតដល់ថ្ងៃប្រគំតន្រ្តីធំទៅ
ហើយ នាងបែរជារងរបួសជើង ដែលពិបាកក្នុងការឡើងច្រៀង និងបញ្ចេញក្បាច់រាំ ដ៏រស់រវើក
របស់នាង នឹងមិនដឹងថា នាងអាចរាំបានឬទេ ព្រោះនៅតែហូរឈាម ពេលនាងខំប្រឹងសមរាំខ្លាំង
ពេក។

ប្រភពដដែលបានបន្តទៀតថា ពេជ្រ សាភា បានរងរបួសពីរ បីថ្ងៃមកហើយ តែរបួសនាងមិនទាន់
ជាសះស្បើយសោះ ទោះជានាងប្រឹងលេប និងលាបថ្នាំនៅ មុខរបួសក៏ដោយ ។ អ្វីដែលសំខាន់
គឺនាងត្រូវបង្ហាញស្ទីលថ្មី នៅថ្ងៃប្រគំតន្រ្តី យក្សប្រចាំឆ្នាំរបស់ ហង្សមាស ខណៈឆ្នាំនេះតារាថ្មីក៏
ច្រើន ឯអ្នកចាស់ៗក៏មិនអន់ដែរ ។ ជាហេតុធ្វើឲ្យ ពេជ្រ សោភា មានការលំបាកជាខ្លាំង ប្រសិន
បើនាងមិនបាន បញ្ចេញក្បាច់រាំច្បាស់ ជាគ្មានអ្វីលេចធ្លោ ក្រៅពីការលេងស្ទីលសម្លៀកបំពាក់
បង្អួតទស្សនិកជនតែប៉ុណ្ណោះ។

លោក ស្វា ឡងឌី ដែលជាមនុស្សស្និទ្ធស្នាល បំផុតរបស់ស្រីស្អាត ពេជ្រ សោភា បានបង្ហើបប្រាប់
LookingTODAY ថា ពេជ្រ សោភា ពេលនេះមិនទាន់ ធូរស្បើយនៅឡើយទេ ហើយក៏មិនច្បាស់
រឿងរាំឬមិនរាំដែរ ប៉ុន្តែសម្រាប់ ពេជ្រ សោភា មិនមែនជាមនុស្សដែលខ្ជិលច្រអូសទម្រន់ ហើយ
គេចវេសពីបញ្ហា ចំពោះមុខនោះទេ នាងនៅតែប្រឹងប្រែងក្នុងការងារ ហើយពេលនេះ នាងកំពុង
តែហាត់សម ទើបមិនអាចទាក់ទងតាមទូរស័ព្ទ ដើម្បីបានចំលើយ កាន់តែច្បាស់ពីនាងបាន ។

គួរបញ្ជាក់ថា នៅសល់តែពីរថ្ងៃទៀតប៉ុណ្ណោះ ការប្រគំតន្រ្តី "Best of the Best" របស់ផលិតកម្ម
រស្មី ហង្សមាស នឹងត្រូវប្រគំហើយ មិនដឹងថា នាងអាចជាសះស្បើយ មុខរបួសទាន់ពេលវេលា
ឬក៏ត្រូវអវត្តមាន ក្នុងព្រឹត្តិការណ៍ដ៏ធំនោះទេ ប៉ុន្តេបើតាមពិនិត្យមើលជាក់ស្ដែង ពេជ្រ សោភា
អាចពិបាកបន្តិចហើយ ព្រោះស្ថានភាពរបួសជើង នៅមានឈាមហូរ និងមានលក្ខណៈហើម
ខ្លាំងនៅឡើយ ។ ទោះជាបែបនេះក្ដី ទស្សនិកជនដែលតែងតែគាំទ្រនាង បានជូនពរឲ្យស្រី
ស្អាត ពេជ្រ សោភា ឆាប់ជាសះស្បើយ ដើម្បីបានបង្ហាញមុខ ក្នុងព្រឹត្តិការណ៍ដ៏ធំមួយនេះ៕

Looking Today

Looking Today

Looking Today

Looking Today

Looking Today

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: pich sophea entertainment singer khmer star