ព័ត៌មានកំសាន្ត ៖ រឿងភាគដ៏ល្អឯករបស់នាង Mint Chalida និងលោក James ma គឺរឿង "Sai Tarn Huajai" បានបញ្ចប់ទៅដោយជោគជ័យនិងរលូតល្អខ្លាំងណាស់ ទើបអ្នកដឹកនាំសម្រេចចិត្តឲ្យ នាង Yaya Urassaya និង លោក James ចាប់ដៃគូជាមួយនិងគ្នាម្តង ។
James ma ធ្លាប់បានបញ្ជាក់ប្រាប់មហាជនថា ប្រសិនបើអ្នកនិពន្ធឲ្យលោកចាប់ដៃគូជាមួយនិងស្រីស្អាត នាង Yaya ពិតមែន លោកពិតជាសប្បាយរីករាយយ៉ាងខ្លាំង ព្រោះគឺជាលោកដំបូងដែលអ្នកទាំងពីរបានចាប់ដៃគូថតរឿងជាមួយគ្នា ។
ប្រភពដដែលបានបញ្ជាក់ទៀតថា មួយរយៈក្រោយនេះ James ma ទទួលសម្តែងរឿងភាគជាច្រើន ដោយសារតែលោកបានបញ្ចប់ថ្នាក់អនុបណ្ឌិតរួចរាល់ហើយ ដូច្នេះហើយគឺលោកផ្តោតលើតែខាងសិល្បៈប៉ុណ្ណោះទេ ។
ហើយសម្រាប់រឿងភាគដែលត្រូវសម្តែងជាមួយនិងនាង Yaya Urassaya លោកថានឹងសម្តែងជាតួឯកប្រុស ប៉ុន្តែរឿងនោះត្រូវចាប់ផ្តើមនៅក្នុងឆ្នាំក្រោយ មិនមែនក្នុង ២០១៧ នេះទេ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ daranews