CamNews

ប្លែកៗ 

នាំឆ្កែដើរលេង មកវិញចោរលួចផ្ទះទៅបាត់ស្រមោល

ស្ដ្រីម្នាក់នៅ California អាមេរិក មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលចោរបានលួចផ្ទះរបស់នាង
ទៅបាត់ស្រមោល។

Malinda Crichton នាំសុនករបស់ខ្លួនទៅដើរលេង ហើយពេលត្រឡប់មកវិញ ផ្ទះចល័តរបស់នាង
ដែលមានទំហំ ២៥ម៉ែត្រការ៉េ ត្រូវបានគេលួចបាត់។ Malinda Crichton ព្រួយបារម្ភជាខ្លាំង នៅ
ពេលបានទាក់ទងជាមួយម្ចាស់ដី និងមសត្ថកិច្ច ប៉ុន្តែ ពួកគេនៅតែមិនអាចរកឃើញតម្រុយ។

Malinda Crichton ឱ្យដឹងថា “ខ្ញុំបានគិតថា នេះពិតជារឿងអាក្រក់មួយ។ មិនដឹងថា អ្នកណាធ្វើបែប
នេះ ដូច្នេះខ្ញុំពិតជាខ្លាចណាស់”។

ចុងក្រោយ Malinda Crichton បានរាយការណ៍ប្រាប់នគរបាល Sacramento ខាងលិច ហើយពួក
គេក៏បានសំដែងការភ្ញាក់ផ្អើល។

មន្ដ្រីនគរបាលម្នាក់ឈ្មោះ Roger Kinney ឱ្យដឹងថា “ខ្ញុំមិនដែលឃើញមានករណីលួចផ្ទះម្ដងណា
ទេ។ ពេលនេះ តម្លៃផ្ទះកំពុងកើនឡើង ខ្ញុំសង្ឃឹមថានឹងមិនមានបញ្ហាដូចគ្នានេះកើតឡើង”។

សមត្ថកិច្ចបានប្រឹងប្រែងរុករកគ្រប់កន្លែង ហើយចុងក្រោយក៏បានប្រទះឃើញផ្ទះមួយខ្នងកំពុង
ស្ថិតនៅក្នុងផ្សារជនបទមួយកន្លែងនៅក្បែរតំបន់របស់ Malinda Crichton ។

Malinda Crichton សន្និដ្ឋានថា រថយន្ដរបស់ចោរ មិនធំគ្រប់គ្រាន់ដើម្បីទាញផ្ទះនេះ។ ពួកចោរ
ប្រហែលជាស្រវឹង ហើយបន្ទាប់ពីអូសផ្ទះនេះទៅឆ្ងាយ ពួកគេក៏បានពិចារណាឃើញថា វាពិបាក
លាក់ផ្ទះនេះ ទើបបានជាទុកវាចោល។

ផ្ទះចល័ត​របស់ Malinda Crichton

សូមបញ្ជាក់ថា ដើម្បីសំចៃប្រាក់ទៅលើការជួលផ្ទះ ឬទិញផ្ទះបង់រំលស់ Malinda Crichton បាន
ចំណាយប្រាក់ ៥០.០០០ដុល្លារដើម្បីដំឡើងផ្ទះមួយខ្នងកាលពីខែសីហា ឆ្នាំ ២០១៣។

បច្ចុប្បន្ន នគរបាលកំពុងតែធ្វើការស្រាវជ្រាវវែកមុខរកចោរដែលបានលួចផ្ទះនេះ។

ប្រែសម្រួល ៖ តារា
ប្រភព ៖ foxnews


Tags: ផ្ទះ​ ចោរ​លួច​ផ្ទះ