CamNews

កីឡាអន្តរជាតិ 

ដំណឹងល្អសម្រាប់អ្នកគាំទ្របាល់ទាត់ ជាពិសេសក្នុងឱកាស Euro 2016

(ប៉ារីស)៖ ដំណឹងល្អបានមកដល់ហើយ សម្រាប់ប្រិយមិត្តដែលនិយមគាំទ្រវិស័យកីឡាបាល់ទាត់ ជាពិសេសក្នុងព្រឹត្តិការណ៍ពានរង្វាន់ ជើងឯកប្រចាំទ្វីបអឺរ៉ុប UEFA European Championship 2016 នៅប្រទេសបារាំងដែលមានរហូតដល់២៤ក្រុម ចែកចេញជា៦ពូល ។

តាមរយៈគេហទំព័រផ្លូវការរបស់ UEFA បានឲ្យដឹងថា កម្មវិធីប្រកួតនឹងចាប់ផ្តើមឡើងនៅរាត្រីថ្ងៃទី១១ ខែមិថុនា ឆ្នាំ ២០១៦ ដែលមានប្រទេសបារាំងធ្វើម្ចាស់ផ្ទះ នៅកីឡដ្ឋានទាំង១២ផ្សេងគ្នា ដើម្បីត្រៀមប្រកួតព្រឹត្តិការណ៍ដែលមាន រយៈពេល៤ឆ្នាំម្តងនេះ ហើយអ្វីដែលពិសេសទៀតនោះ គឺការប្រកួតចាប់ផ្តើមឡើង ចាប់ពីក្បាលព្រលប់ ពោលគឺពីម៉ោង ៨៖០០នាទីយប់តទៅ ដែលជាម៉ោងសមប្រកបសម្រាប់ប្រជាជននៅទ្វីបអាស៊ីទស្សនានៅតាមកញ្ចក់ទូរទស្សន៍ ជាពិសេសគឺកម្ពុជាផ្ទាល់តែម្តង ។

យុទ្ធនាការដែលមានរយៈពេល១ខែពេញ ដូចទៅនឹងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup ដែរនោះ គូដំបូងនឹងចាប់ផ្តើមនៅម៉ោង ៨៖០០នាទីយប់ និងគូចុងក្រោយចាប់ផ្តើមម៉ោង ០២៖០០នាទីរំលងអធ្រាត្រនៅក្នុងទីក្រុងចំនួន ១០ផ្សេងគ្នាទូទាំងប្រទេសបារាំង ។

ក្រុមម្ចាស់ផ្ទះបារាំង នឹងធ្វើការប្រកួតមុនគេទល់នឹងក្រុមជម្រើសជាតិរ៉ូម៉ានី នាម៉ោង ០២៖០០នាទី ក្រោយពីបើកសម្ពោធព្រឹត្តិការណ៍រួចរាល់ គ្រាដែលអេស្ប៉ាញ ជាក្រុមការពារតំណែងជើងឯក និងមានអ៊ីតាលីជាជើងឯករងរដូវកាល មុនកាលពីឆ្នាំ២០១២ កាលដែលប្រទេសប៉ូឡូញ និងអ៊ុយក្រែន ធ្វើម្ចាស់ផ្ទះរួមគ្នា ៕

ក្រុមការពារតំណែងជើងឯក អេស្ប៉ាញ

កម្មវិធីប្រកួតនៅ Euro 2016 សម្រាប់ពូល A និងពូល B

ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី


Tags: Chelsea Football Sport news Camnews Neymar Barcelona Premier League