CamNews

តារា 

ក្រោយផ្ទុះរឿងលួចភ្ជាប់ពាក្យស្ងាត់ៗមិនទាន់បានប៉ុន្មានផង Yaya ស្រាប់តែ....

ព័ត៌មានកំសាន្ត ៖​ ក្រោយផ្ទុះរឿងលួចភ្ជាប់ពាក្យស្ងាត់ៗមិនទាន់បានប៉ុន្មានផង Yaya ស្រាប់តែបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងទៅដល់មិត្តប្រុសសំណព្វចិត្តរបស់នាង គឺលោក Nadech ដល់ផ្ទះតែម្តង ។ 

ដោយយោងតាមការបកស្រាយពីគេហទំព័រផ្លូវការរបស់ប្រទេសថៃបានឲ្យដឹងថា កាលពីថ្ងៃទី ១៧ ខែធ្នូ នេះគឺជាថ្ងៃខួបកំណើតរបស់លោក Nadech ដែលឈានចូលអាយុ ២៥ ឆ្នាំ ហើយក្នុងនាមជាមិត្តស្រីនាង Yaya ក៏មិនបានបំភ្លេចថ្ងៃពិសេសរបស់មិត្តប្រុសខ្លួនដែរ ថែមទាំងទិញនំខួប ដើម្បីបង្កើតការភ្ញាក់ផ្អើលដល់ផ្ទះថែមទៀតផង ពិតជាធ្វើឲ្យ Nadech ញញឹមបិទមាត់មិនជិតទាល់តែសោះ ។ 

គួរបញ្ជាក់ឲ្យដឹងថា នាង Yaya និង Nadech កាលពីពេលថ្មីៗនេះ ទើបតែផ្ទុះពាក្យចចាមអារាមថា អ្នកទាំង ២ បានលួចភ្ជាប់ពាក្យស្ងាត់ៗ ខណៈពេលដែលនៅក្នុងដៃនាង របស់នាង Yaya បំពាក់ចិញ្ចៀនមួយវង់ ៕

-ចុចអាន ៖ ជាការពិតទេដែល នាង Yaya និង Nadech លួចភ្ជាប់ពាក្យជាមួយគ្នាស្ងាត់ៗ?







ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ Sanook


Tags: Yaya Kimberly Pat napapa Nadech