កំសាន្ត ៖ តារាសម្តែងជនជាតិស្វីស Noomi Rapace ដែលចាប់ផ្តើមល្បីឈ្មោះតាមរយៈរឿង "The Girl With the Dragon Tattoo" កំពុងអភិវឌ្ឍអាជីពរបស់នាងបន្ថែមទៀត ជាពិសេសជាមួយរឿងថ្មីដែលមានចំនងជើងថា "Seven Sisters"។ ក្នុងភាពយន្តវិទ្យាសាស្ត្របែបភ័យរន្ធត់ដែលដឹកនាំដោយ Tommy Wirkola នេះ នាងត្រូវសម្តែងជាតួអង្គប្រាំពីរខុសៗគ្នា ដោយតួនីមួយៗត្រូវមេរបស់ពួកគេកំណត់ឈ្មោះឱ្យប្រើតែមួយគត់ក្នុងពេលបំពេញបេសកកម្មគឺ Karen Settman ប៉ុន្តែជាក់ស្តែងនារីៗទាំងប្រាំពីរក៏មានរហ័សនាមរៀងៗខ្លួនដែរ ពោលគឺមានឈ្មោះ Monday, Tuesday រហូតដល់ Sunday។ ដូចទៅនឹងចំនងជើងដែរ ភាពយន្តនេះគឺផ្តោតលើរឿងរ៉ាវអាថ៌កំបាំងដែលកើតឡើងចំពោះ Monday ហើយបងប្អូនស្រីឯទៀតត្រូវតែរកវិធីជួយនាងឲ្យបាន។ កុំភ្លេចទៅទស្សនារឿង "Seven Sisters" ដែលនឹងចាក់បញ្ចាំងក្នុងរោងភាពយន្តនៅថ្ងៃទី ៣១ ខែសីហា ខាងមុខនេះ។
ទស្សនា Trailer នៅទីនេះ
មិនបានមើលប្រយ័ត្នស្តាយក្រោយណាធានាថាជក់ចិត្តតែម្តង រឿង Seven Sisters ចាក់បញ្ចាំងគ្រប់រោងភាពយន្តហើយជាប្រភេទ 2D។ តែហាមមិនអោយអ្នកអាយុក្រោម18 ឆ្នាំ ចូលទស្សនាទេព្រោះមានឈុតបាញ់ប្រហារញាក់សាច់ ជាមួយនឹងការវាយប្រហារយ៉ាងកក្រើក ។
ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕
ប្រភព ៖ Westec Media Limited