CamNews

តារា 

Justin Bieber ចំហដងខ្លួនជូន​អ្នកគាំទ្រ ក្នុងថ្ងៃប្រារព្ធ​កំណើត ក្នុងអាយុ...

អាមេរិក៖ Justin Bieber បានប្រារព្ធថ្ងៃកំណើតរបស់ខ្លួនកាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០១៧ នេះ មើលទៅហាក់ដូចជាមានសិចស៊ីខ្លាំងធ្វើឲ្យអ្នកគាំទ្រគិតថាតារាប្រុសរូបនេះហាក់ខុសប្លែកពីឆ្នាំមុន។

អ្នកគាំទ្រនៅចាំថា កាលពីឆ្នាំ ២០១៦ Justin នៅតែចូលចិត្តការថតរូបបែបលេង ដងខ្លួនទទេហើយគេក៏ធ្លាប់ថត សែលហ្វីបង្ហោះក្នុង Instagram ដោយស្លៀកតែកន្សែងពោះគោ ដែលសកម្មភាពនេះត្រូវបាន តារាចម្រៀងវ័យក្មេង Justin ធ្វើម្តងហើយម្តងទៀត ដោយសារតែវាជាចំណូលចិត្តរបស់គាត់។

កាលពីខែសីហា ឆ្ន២០១៦ Justin បានថតជាមួយ តារាម៉ូដែល Sahara Ray ដែលអ្នកទាំងពីរបានទៅហាវ៉ៃ សំដឹលស្បែកក្រោមពន្លឺព្រះអាទិត្យទៀតផង ប៉ុន្តែទោះ យ៉ាងណាគ្រាន់តែរយៈពេលពីរបីថ្ងៃប៉ុណ្ណោះ មុនថ្ងៃកំណើត Justin មហាជននៅតែសម្លឹងឃើញថា តារាចម្រៀងប្រុសវ័យ២៣ឆ្នាំ រូបនេះនៅតែមើលទៅចូលចិត្ត លក្ខណៈអាក្រាតកាយដោយគេមិនពាក់អាវ ឡើយនៅពេលថត រូបបង្ហោះក្នុង Instagram ហើយគេមើលឃើញថា Justin នៅតែដដែលមិន ផ្លាស់ប្តូរទេ ទោះជាឆ្នាំមុន ឬឆ្នាំនេះក៏ដោយ៕

Justin Bieber Turns 23



ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី 


Tags: Justin Bieber