CamNews

តារា 

ភិន សុដា​​លីស សង្ស័យ​​មាន​ផ្ទៃ​ពោះ មុន​រៀប​ការ បន្ទាប់​ពី​ចុះ​​ចេញ​​ពី​​វីឡា​ដ៏​ស្កឹម​ស្កៃ​​មក​​រស់

(ភ្នំពេញ)៖ តារាសម្តែងស្រីនាង ភិន សុដាលីស ថ្មីៗនេះបានធ្វើឲ្យទស្សនិកជនជាច្រើន មានការភ្ញាក់ផ្អើល​ស្រឡាំង​កាំង​ស្ទើរ​គ្រប់​គ្នា ក្រោយ​ពី​នាង​បាន​បង្ហោះ លទ្ធផល​ឆ្លុះ​អេកូ​សាស្រ្ត ពិនិត្យ​សុខ​ភាព​មាន​ផ្ទៃ​ពោះ​​ ហាក់មានចេតនាចង់ប្រកាស ប្រាប់ទស្សនិកជន ឲ្យ​ដឹង​ជា​សាធារណៈ​ថា ពេល​នេះ​​​នាង​កំពុង​មាន​ផ្ទៃ ពោះ​ជា​មួយ​គូ​ស្នេហ៍​ឥត​ខាន់​ស្លា លោក ប៉ែន ចំរ៉ុង ខណៈឪពុករបស់នាង គឺលោ​ក​ អ៉ិន សុភិន នៅតែរក្សា​ជំហ​ដោយ មិន​លើ​លែង​កំហុស​ឲ្យ​លោក ប៉ែន ចំរ៉ុង នៅឡើយនោះ ។

ទោះបីជាចំណងស្នេហា រវាងតារាស្រី ភិន សុដាលីស ជាមួយស្វាមីគ្មានខាន់ស្លា ​ប៉ុន្តែពួកគេទាំង​ពីរ​នាក់ បាន​ចុះ​សំបុត្រ​អាពាហ៍​ពិពាហ៍ (អេតាស៊ីវិល) ជា​មួយ​គ្នា​រួច​រាល់​ហើយ និង​បាន​​ស​ម្រេ​​ចរួមរស់ក្រោម​ ដំបូលផ្ទះតែមួយជាមួយគ្នា ប្រៀបដូចជាលលកញី​ឈ្មោល ។ លោក ប៉ែន ចំរ៉ុង និងភិន សុដាលីស ក្ដី​ស្នេហា​របស់​ពួក​គេ ហាក់កាន់តែមានភាពផ្អែមល្ហែម ស្រលាញ់ខ្លាំង។ មិនតែប៉ុណ្ណោះនៅសុខៗ ថ្មីៗ​នេះ​នាង​បាន​​ទម្លាយ​ថា ខ្លួន​មាន​កូន​ពិត​ជា​រឿង​មួយ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​​សម្រាប់​មហាជន​ទូ​ទៅ ។

តាមរយៈការបង្ហោះក្រដាសពិនិត្យសុខភាព ទារកក្នុងផ្ទៃ (ឆ្លុះអេកូ) នៅលើបណ្តាញសង្គម Instagram បានបង្ក​ការ​ចាប់​អារម្មណ៍ និង​ភ្ញាក់​ផ្អើល​ដល់​មហាជន ស្ទើរ​គ្រប់​គ្នា ដោយ​មាន​ខ្លះ​បាន​លើក​ជា​សំណួរ​ថា តើ ដាលីស មានផ្ទៃពោះមែនទេ ? ឯខ្លះទៀតបានសរសេរថា «​មិន​ទាន់​រៀប​ការ​ផង មាន​កូន​បាត់» ។ ប៉ុន្តែ​យ៉ាង​ណា​មិន​ទាន់​មាន​ការ​បញ្ជាក់​ប្រាប់​​ចម្លើយ ពីតារាស្រីនាង ភិន សុដាលីស ដល់​ទស្សនិកជន​នៅ​ឡើយ​ទេ​អំពី​បញ្ហា​នេះ ។

​ពិតជារឿងមួយគួរឲ្យភ្ញាក់ផ្អើល ដែលនៅសុខៗតារាស្រី ភិន សុដាលីស បែរជាទម្លាយក្រ​ដាសឆ្លុះអេកូ មើលសុខភាព​កូន​ក្នុង​ផ្ទៃ ខណៈ​ដែល​នាង និង​ស្វាមី​លោក ប៉ែន ចំរ៉ុង មិនទាន់រៀបការក្រាបក្បាលដល់ទន្ទេលផងនោះ ។

ជុំវិញព័ត៌មាន ដែលនាងបង្ហាញ ជាសាធារណៈពីរឿងសង្ស័យមានកូននោះ​ គេហទំព័រ Khmertalking មិនអាចទាក់ទង​សួរ​នាំ​នាង សុដាលីស និង​លោក ប៉ែន ចំរ៉ុង ​បានទេ នៅថ្ងៃទី២០ ខែកុម្ភៈ នេះ ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Pen chomrong Star news local news