CamNews

តារា 

អេណា ត្រៀមវាយឡុក ទីផ្សារក្រោយ ចូលឆ្នាំខ្មែរ

ភ្នំពេញៈ តារាចម្រៀងស្រីដែលដុះ ពន្លកថ្មីនៅក្នុងផលិតកម្ម M កញ្ញា ង៉ែត លីតា ហៅ អេណា
បានបង្ហើបប្រាប់ឲ្យដឹងថា ក្នុងមួយរយៈពេលនេះ នាងមិនទាន់មានអ្វីថ្មី នៅឡើយទេ រង់ចាំ
រហូតដល់ចូលឆ្នាំហើយ ទើបខាង ផលិតកម្មរៀបចំ ស្វែករកទីផ្សារ ដើម្បីឲ្យនាងវាយឡុក
សាង ភាពល្បាញល្បី ។

តារាស្រីកូនកាត់ចិនភ្នែកតូចសម្បុរស កញ្ញា អេណា បានប្រាប់ Looking TODAY ឲ្យដឹងតាម
ទូរស័ព្ទថាបច្ចុប្បន្នខាងផលិតកម្ម មិនទាន់មានអ្វីថ្មីឲ្យនាងនៅឡើយទេ ក្រៅពីចេញបទ ចម្រៀង
ប៉ុន្មានបទនោះ តែមិនមែនមានន័យថា ផលិតកម្មគេ មិនអើពើជាមួយនាងទេ គ្រាន់តែ ខាង
ផលិតកម្ម ចង់រង់ចាំស្វែងរកទីផ្សារ ឲ្យនាងសិនទើបចាប់ផ្តើមបង្ហាញវត្តមាន នាងឲ្យច្រើន ជាង
នេះទៀតទំនងប្រហែលជាអាចចូលឆ្នាំហើយ។

តារាស្រីរូបស្រស់ដែលធ្លាប់បាន ប្រកាសចាកចេញពីពិភពសិល្បៈ ដោយសារតែមិនមានភាព
ក្លាហានរូបនេះ បានប្រាប់ឲ្យដឹងថា “កន្លងមកទស្សនិកជនធ្លាប់តែ បានស្តាប់សំលេងខ្ញុំមិន ទាន់
បានស្គាល់ខ្ញុំច្បាស់ដូច តារាជើងចាស់ នៅក្នុងផលិតកម្មនៅឡើយទេ តែក្រោយពីឱកាស ចូល
ឆ្នាំហើយខាងផលិតកម្ម និងត្រៀមថតបទចម្រៀងខារ៉ាអូខេ ឲ្យខ្ញុំហើយនៅក្នុងការសម្តែង នោះ
ប្រហែលជាខ្ញុំចូលរួមសម្តែងដែល ដើម្បីឲ្យមហាជនបានស្គាល់ខ្ញុំ ព្រមជាមួយបទចម្រៀង ក្នុង
ពេលតែមួយ”។

បើទោះបីជាតារា ចម្រៀងស្រីសំឡេងស្រទន់ កញ្ញា អេណា ទើបតែមានឱកាសបានជ្រកនៅ
ក្នុងផលិតកម្ម
M មិនបានមួយឆ្នាំក៏ពិតមែន តែនាងបានបង្ហាញពីភាពជឿជាក់ថា នៅពេល
ដែលនាងមានបទចម្រៀងអាច មានឱកាសបានសម្តែងកាយវិការ ក្នុងបទចម្រៀងខ្លួនឯងនោះ និងធ្វើឲ្យទស្សិកជនស្គាល់នាងកាន់តែច្រើន ហើយសន្ទុះកេរ្តិ៏ឈ្មោះរបស់នាង ក៏អាចនិងឡើង
កូដមិនចាញ់តារាចម្រៀងដ៏ទៃទេ អ្វីដែលសំខាន់នាងក្នុងការកសាង ភាពល្បីល្បាញ់គឺការ ផ្តល់
ឱកាសបើសិនជានាងបានទទួល ការផ្តល់ឱកាសនាងនិងខំប្រឹងអស់ពី សមត្ថភាពដើម្បី ឈោង
ចាប់ភាពល្បីល្បាញ៕

www.lookingtoday.com

www.lookingtoday.com

www.lookingtoday.com

www.lookingtoday.com

www.lookingtoday.com

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: ena entertainment singer M khmer star