CamNews

តារា 

មិនគួរឲ្យជឿ! ថាកូនស្រីរបស់លោក por tridsadee ហ៊ាននិយា​យពាក្យបែបនេះសោះ!

ព័ត៌មានកំសាន្ត ៖ ជាច្រើនខែកន្លងផុតទៅហើយដែលតារាសម្តែងរូបសង្ហា លោក por tridsadee បានចាកចេញពីក្រុមគ្រួសារនិងអ្នកគាំទ្ររបស់លោក ដែលគ្មានថ្ងៃវិលត្រលប់មកវិញឡើយ​ ថែមទាំងបន្សល់ទុកនៅដំណក់ឈាមដ៏គួរឲ្យស្រលាញ់ ព្រមទាំងភរិយាជាទីស្នេហាឲ្យរស់នៅដោយគ្មានមេគ្រួសារនៅថែទាំ ។ 

ទោះបីជាគ្មានវត្តមាន លោក por tridsadee នៅក្បែរកូនស្រីប៉ុន្តែការទូន្មាន ពាក្យប្រដៅ នៅដិតដាតនៅក្នុងចិត្តកូនស្រីគឺនាង Jasmine ជានិច្ច ។ ដោយយោងតាមការបកស្រាយពីគេហទំព័រផ្លូវការរបស់ប្រទេសថៃបានឲ្យដឹងថា កាលពីពេលថ្មីៗនេះ ភរិយារបស់លោក por និងកូនស្រីបាននាំគ្នាទៅជិះរត់ភ្លើង ព្រមទាំងថតរូបដែលកំពុងឈរតម្រង់ជួរគ្នាថែមទៀតផង ហើយភ្ជាប់មកជាមួយនិងចំណងជើងថា "ប៉ាៗរបស់ខ្ញុំតែងតែបង្រៀនខ្ញុំឲ្យចេះគោរពអ្នកដទៃ អ្នកណាមកមុនត្រូវឈរមុន ហើយអ្វីដែលប៉ាបង្រៀនគឺខ្ញុំមិនដែលភ្លេចនោះឡើយ" ។ 

ក្រោយបានលឺពាក្យពេចន៍មួយឃ្លានេះហើយ ពិតជាធ្វើឲ្យ Fans ជាច្រើន ទប់ចិត្តមិនសរសើរមិនបានឡើយ ចំពោះក្មេងស្រីទាំងស្អាត ទាំងឆ្លាត និងគួរឲ្យស្រលាញ់បែបនេះ ៕







ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ sanook


Tags: por tridsadee Bella ranee Kimberly