The Amazing Spider-Man បានធ្វើអោយ ទស្សនិកជន ទន្ទឹងរង់ចាំ ទស្សនាយ៉ាង អន្ទះសារ ដោយ សារតែវីដេអូ Trailer និងរូបភាព ជាច្រើនរបស់ រឿងនេះមួយនេះ ។ ថ្មីៗនេះ វីដេអូ Trailer ថ្មីមួយ ទៀតហើយ បានបញ្ចេញ ឡើងមក ។
វាជាវីដេអូ Trailer ថ្មីមួយដែល មានឈ្មោះថា " Rise Of Electro " ដែលចង់បង្ហាញ អំពីសត្រូវដ៏ធំ មួយរបស់ Spider-Man គឺ Electro ។ នៅក្នុងវីដេអូ យើងឃើញ មិត្តភក្តិរបស់ Spider-Man បានតាម ដាននិង រកឃើញថា Peter ជាមនុស្សពីងពាង ។ ក្រៅពីនោះ យើងក៏បានឃើញ ឈុតឆាកវាយតប់ របស់ Spider-Man និងសត្រូវ ផ្សេងៗទៀតជាច្រើន ដែលបានរួមដៃគ្នា នៅក្នុងវគ្គទី ២ នេះ ។ យើង ក៏បានឃើញ Electro ប្រើប្រាស់ កំលាំងភ្លើង ដ៏ខ្លាំងរបស់ខ្លួន កំទេចទីក្រុង ផងដែរ ។ អញ្ចឹងយើង ទៅតាមដាន ទស្សនាទាំងអស់ គ្នាទៅមើល ៕
ប្រែសម្រួល ៖ លីលី
ប្រភព ៖ youtube