CamNews

តារា 

គ្រាន់តែឃើញក៏រំភើបដែរ! Mark និង Kimberly ធ្វើរឿបបែបនេះនៅក្នុងផ្ទះជាមួយគ្នា នៅថ្ងៃចុងសប្តាហ៍

កំសាន្ត ៖ កាលពីថ្ងៃទី ២៦ កន្លងទៅនេះ នាង Kimberly បានធ្វើការផ្សាយបន្តផ្ទាល់តាមរយៈគណនីអុិនស្រ្តាក្រាមរបស់ខ្លួន និងបង្អួតភាពផ្អែមល្អែមនៅថ្ងៃចុងសប្តាហ៍របស់នាងជាមួយនិងមិត្តប្រុសជាទីស្នេហា ។ នៅក្នុងនោះផងដែរ ពួកគេទាំង ២ បានដុតសាច់គោធ្វើជាអាហារពេលល្ងាច ព្រមទាំងនិយាយជាមួយនិងអ្នកគាំទ្រនៅក្នុង IG (គណនីអុិនស្រ្តាក្រាម) ទៀតផង ។ 

កំលោះសង្ហាទាំងព្រម លោក Mark prin បាននិយាយថា គាត់ចូលចិត្តចម្អិនអាហារឲ្យមនុស្សជាទីស្រលាញ់ទទួលទាន ហើយកាលពី ២៦ កន្លងទៅនេះ លោកមានពេលទំនេរគ្រប់គ្រាន់ទើបចង់សាកចម្អិន ព្រោះតាំងពីទិញចង្រ្គានថ្មីមក លោកនៅមិនទាន់បានសាកប្រើវានៅឡើយទេ ។ ជាងនេះទៅទៀត តារាសម្តែងកើតឆ្នាំ ១៩៩០ រូបនេះ​ ក៏បានឲ្យមិត្តស្រីរបស់លោកចូលមកជួយចម្អិន ដើម្បីបានទទួលទានអាហារពេលល្ងាចជាមួយគ្នា ព្រោះនាង Kimberly ក៏ចូលចិត្តការចម្អិនដែរ ឬអាចនិយាយបានថា អ្នកទាំងពីរមានចំណង់ចំណូលមិនខុសពីគ្នាប៉ុន្មានទេ ។ 



ក្រៅពីការចេញទៅទទួលទានអាហារនៅខាងក្រៅ គូស្នេហ៍ដ៏ល្បីឈ្មោះ នាង Kimberly និងលោក Mark prin បានបង្វែរចំណាប់អារម្មណ៍ដោយការធ្វើម្ហួបអាហាររួមគ្នានៅឯផ្ទះ នៅថ្ងៃចុងសប្តាហ៍បែបនេះ ក៏រ៉ូមែនទិចម្យ៉ាងដែរ ។ 

គួរបញ្ជាក់ឲ្យដឹងថា នៅក្នុងការ Live Video នោះក៏មានអ្នកគាំទ្រមិនតិចទេ ដែលមានការច្រណែនជាមួយនិងគូស្នេហ៍មួយគូនេះ ដែលតែងតែធ្វើការចែករំលែកភាពផ្អែមល្អែមជាមួយ Fans ជារឿយៗ ។ ចុះប្រិយមិត្តដែលមានគូស្នេហ៍ចូលចិត្តធ្វើបែបនេះ ឲ្យមនុស្សដែលយើងស្រលាញ់ទេ? ហើយយល់យ៉ាងណាដែរ ចំពោះតារាថៃមួយគូនេះ? ស្រលាញ់ Kimberly និង Mark prin ទេ? 



ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ daranews


Tags: Kimberly Mark prin