CamNews

តារា 

ទៀតហើយ! គង់ ចន្ទស្រីមុំ បង្ហោះរូបថតថ្មី ទេសភាពថ្មី កាន់តែប្លែកនិងស្រស់ស្អាតខ្លាំង នៅប្រទេសស្វីស

ព័ត៌មានកំសាន្ត ៖ ក្តីប្រាថ្នាដែលតារាសម្តែងស្រីអ្នកនាង គង់ ចន្ទស្រីមុំ និងស្វាមីគឺលោក សីហា ដែលតែងតែប្រាថ្នាចង់ដើរលេងក្រៅប្រទេសរួមគ្នា ទីបំផុតក៏មានថ្ងៃនេះទាល់តែបាន ។ 

ដោយយោងតាមការបង្ហោះរបស់ប្តីប្រពន្ធល្បីឈ្មោះមួយគូនេះបានឲ្យដឹងថា ពួកគេបានដឹកដៃគ្នាទៅលេងនៅឯប្រទេសស្វីស និងបង្ហោះនូវរូបថឥតល្ហែរជាច្រើនសន្លឹកនៅលើគណនី instagram ផ្ទាល់របស់ពួកគេ ដើម្បីចង់ធ្វើការចែករំលែកទៅដល់ក្រុមអ្នកគាំទ្រឲ្យបានឃើញនូវទេសភាពថ្មីៗនៅឯប្រទេសក្រៅ ។ 

គួរបញ្ជាក់ឲ្យដឹងថា កាលពីម្សិលមិញនេះ តួឯកស្រីក្នុងរឿង "តាមសើុបជួបស្នេហ៍" អ្នកនាង គង់ចន្ទស្រីមុំ និងស្វាមីគ្រាន់តែទៅដល់ទឹកដីប្រទេសស្វីសភ្លាម ក៏បង្ហោះរូបថតជាច្រើនសន្លឹកភ្លែត ហើយថ្ងៃនេះក៏បង្ហោះរូបថតថ្មី ភ្ជាប់មកជាមួយនិងទេសភាពថ្មី កាន់តែប្លែកនិងស្រស់ស្អាតខ្លាំង ។ 

តោះកុំឲ្យខាតពេលយូរទៅទស្សនារូបថតជាច្រើនសន្លឹករបស់គូស្វាមីភរិយានេះ នៅខាងក្រោមជាមួយ Camnews ទាំងអស់គ្នា ៕

-ចុចអាន ៖ ភាពផ្អែមល្អែមរបស់ គង់ ចន្ទស្រីមុំ និងស្វាមី នៅលើទឹកដីប្រទេសស្វីស ពិតជាគួរឲ្យច្រណែនមែន​!












ដោយ ៖ គន្ធា


ប្រភព ៖ IG


Tags: Kong chan sreymom Kem seyha