CamNews

តារា 

Alek ដឹកដៃគូស្នេហ៍ទៅញុំការជាលើកដំបូង ដឹងអ្នកគាំទ្រនិយាយថាម៉េចអត់?

កំសាន្ត​ ៖ កាលពីថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០១៧ កន្លងទៅនេះ លោក Alek Teeradetch និងមិត្តស្រីគឺនាង Toey Jarinporn បានដឹកដៃគ្នាទៅញុំការ ជាលើកដំបូងក្នុងនាមជាមិត្តប្រុស មិត្តស្រី នៅឯខេត្ត Khao Yai ប្រទេសថៃ ។ 

ទទ្ទឹមនឹងនេះផងដែរ ម្តាយរបស់ប្អូនប្រុស Nong Mac ដែលក្មេងប្រុសរូបនេះគឺជាតារាសម្តែងវ័យក្មេងម្នាក់ បានបង្ហោះរូបថតកូនប្រុសរបស់ខ្លួនរួមជាមួយនិង លោក Alek Teeradetch និងនាង Toey Jarinporn នៅក្នុងពិធីមង្គលការ ទើបធ្វើឲ្យរឿងនេះបែកធ្លាយ រហូតអ្នកគាំទ្របង្អាប់ដល់គូស្នេហ៍មួយគូនេះឡើងមុខក្រហមម្មង ។ 

ហើយនៅក្នុងរូបថតនោះ លោក Alek Teeradetch ហាក់បីដូចជាច្រណែនជាមួយនិង Nong Mac ដែលឈរជិតមិត្តស្រីរបស់ខ្លួន ខណៈនាមជាសង្សារត្រូវឈរឆ្ងាយទៅវិញ ៕




ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaistarnews


Tags: Alek teeradetch Toey Jarinporn