CamNews

តារា 

ឆឹម សក្កដា ធ្វើបែបនឹងដាក់ពេជ្រ សោភា អ្នកណាមិនស្រក់ទឹកភ្នែក!

ព័ត៌មានកំសាន្ត ៖ នៅថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ កាលពីម្សិលមិញ កំពូលតារាចម្រៀងស្រីដ៏ល្បី អ្នកនាង ពេជ្រ សោភា និងគូស្នេហ៏រូបសង្ហា លោក លោក ឆឹម សក្កដា បានបង្កការភ្ញាក់ផ្អើលដ៏អស្ចារ្យមួយនៅលើឆាកដល់រហូតធ្វើឲ្យម្ចាស់បទ "មិត្ត១០០ឆ្នាំ" រំភើបរហូតស្រក់ទឹកភ្នែកនៅលើឆាកតែម្តង ។ 

គួរបញ្ជាក់ឲ្យដឹងថា នៅក្នុងថ្ងៃទិវានៃសេចក្តីស្រលាញ់ អ្នកនាង ពេជ្រ សោភា និង លោក ឆឹម សក្កដា បានចុះទៅចែកអំណោយ ជូន ចាស់ជរា និងក្មេងកំព្រាហើយ ក្រោយមកក៏បានឡើងឆាកច្រៀង ។ ជាងនេះទៅទៀត លោក ឆឹម សក្កដា ក៏បង្ហាញខ្លួននៅមុខចំពោះមុខរបស់តារាចម្រៀង ប្រចាំផលិតកម្មហង្ស មាស ដោយមិនឲ្យនាងបានដឹងខ្លួនជាមុនទាល់តែសោះ ព្រោះតែ លោក សក្កដា បានកុហកនាងថា ជាប់រវល់ថត មិនបានមកជួបនាងនោះទេ ។

តោះទៅទស្សនាវីដេអូនៅខាងក្រោមដែល ឆឹម សក្កដា ធ្វើបែបនឹងដាក់ពេជ្រ សោភា អ្នកណាមិនស្រក់ទឹកភ្នែក គ្រាន់តែស្រក់ទឹកភ្នែកដោយក្តីរំភើប ៕






ដោយ ៖ គន្ធា


ប្រភព​ ៖ IG


Tags: Chhoem Sakada Pich sophea