Justin Bieber កំពុងតែបន់ស្រន់អោយវីដេអូចម្រៀងរបស់គេកើនដល់ ១០០០ លានដងនៃការ
ចូលទស្សនាលើ Youtube។
តារាវ័យ ១៨ ឆ្នាំរូបនេះបានចូលក្នុងសិល្បៈដំបូងជាមួយនិងបទចម្រៀងទោល Baby របស់ខ្លួន
ដែលទទួលបានការចួលទស្សនាជាង ៧០០ លានដងក្នុង Youtube ហើយពេលនេះកំពុងតែរំពឹង
មើលថាតើវាអាចឡើងដល់ ១ ពាន់លានដងឬទេ។ បទចម្រៀងនេះជាបទចម្រៀងចាប់ផ្ដើមអាជីព
របស់គេដែលទទួលបានការគាំទ្រជាច្រើន ក៏ដូចជាទទួលបានការមិនពេញចិត្តជាង ២ លានសម្លេង
ផងដែរដែលសុទ្ធសឹងតែជាអ្នកប្រើប្រាស់បណ្ដាញ Youtube ព្រោះភាគច្រើនមនុស្សដែលមានវ័យ
ជំទង់ និងជាបុរសច្រើនតែមិនចូលចិត្តសម្លេងដូចកូនង៉ែតយំ របស់តារារូបនេះ។
តែយ៉ាងណាតាំងពី ២០១០ មកដល់ថ្ងៃនេះវីដេអូចម្រៀង Baby របស់ Junstin Bieber ទទួលបាន
ការចូលមើលច្រើនជាង ៧០០ លានដងរួចមកហើយ ដូចនេះសម្រាប់អ្នកដែលមិនចូលចិត្ត JB មុខ
ជាត្រូវនិយាយសរសើរថាវីដេអូចម្រៀង Baby គឺជាវីដេអូចម្រៀងដែលទទួលបានការចូលមើល
ច្រើនជាងគេក្នុង Youtube ហើយបើនិយាយពី Fan របស់ JB ដែលភាគច្រើនជាសិស្សមធ្យមសិក្សា
ស្រីៗនោះប្រហែលជាត្រូវសរសើរដូចគ្នាថា ក្នុងប្រវត្តិសាស្រ្ត Youtube មិនដែលមានវីដេអូណា
ដែលទទួលការUnlike ពីសំណាក់អ្នកប្រើប្រាស់ Youtube ច្រើនជាង ២ លាននាក់នោះទេ គឺមានតែ
វីដេអូចម្រៀងបទBaby នេះមួយគត់ដែលទទួលបានការ Unlike ច្រើនជាងវីដេអូណាៗទាំងអស់ ដែល
មានចំនួនច្រើនជាង ២ លាន Unlike ហើយក៏ប្រហែលជា មិនមានវីដេអូណា ដែលអាចបំបែកឯកទក្ក
កម្មនេះបានដែរ។
បើមើលទៅបទចម្រៀងនេះប្រសិនបើអាច ទទួលបានដល់ ១ ពាន់លាននៃការចូលមើលមែននោះ
ប្រហែលជាវាត្រូវបានទទួលឯកទក្កកម្មពិភពលោក ២ ក្នុងពេលតែមួយហើយមើលទៅគឺវីដេអូដែល
ទទួលបានការចូលមើលច្រើនបំផុត និងទទួលបានការ Unlike ច្រើនបំផុតក្នុងប្រវត្តិសាស្រ្ត Internet
និង Youtube៕
ដោយ៖ ម៉ូកា
ប្រភពពី៖ Chinadialy