CamNews

តារា 

Taylor Swift ត្រូវបានគេស្វាគមន៍ជាមួយនិង ការកាត់ចំការពោត ធ្វើជាឈ្មោះរបស់នាង

Taylor Swift តារាចំរៀងដែលទទួលបានការគាំទ្រជាខ្លាំងនោះ ថ្មីៗនេះត្រូវបានគេស្វាគមន៍
យ៉ាងល្អ ដែលយើងនឹកស្មាន មិនដល់ឡើយ ធ្វើអោយនាងរំភើបជាខ្លាំង ។

Taylor Swift was greeted by their names engraved cornfields 3

ថ្មីៗនេះនៅឯ Rhode Island ដែលជាទីកន្លែងដែលផ្ទះវីឡាដ៏ធំរបស់ Taylor Swift មានទីតាំង
នៅទីនោះ មានម្ចាស់កសិដ្ឋានម្នាក់ បានធ្វើការស្វាគមន៍ Taylor Swift យ៉ាងកក់ក្តៅបន្ទាប់ពី
ដឹងថា នាងរើមកនៅទីនេះវិញ ។ ម្ចាស់កសិដ្ឋាននោះមានឈ្មោះថា Richard Manfredi បាន
ស្វាគមន៍ការវិលត្រឡប់មកវិញរបស់ Taylor ជាមួយនិងការកាត់តំរិម ចំការពោតរបស់គាត់
អោយចេញជាពាក្យថា " Welcome Taylor " ដែលយើងអាចឃើញបាន នៅពេលថតពីលើ ។

Taylor Swift was greeted by their names engraved cornfields 1

ជាមួយគ្នានោះដែរ Taylor Swift ក៏បានបរិច្ចាកប្រាក់ផ្ទាល់ខ្លួនរបស់នាង សាងសង់មជ្ឈមណ្ឌល
សិក្សាមួយកន្លែងនៅឯ Rhode Island នោះមានឈ្មោះថា Taylor Swift Education Center ។
នៅទីនោះ នឹងផ្តល់ឱកាសអោយក្មេងៗ សិស្សានុសិស្សនិងអ្នកមានចំណាប់អារម្មណ៍ ខាង
តន្រ្តី Country មកសិក្សា ៕

Taylor Swift was greeted by their names engraved cornfields 5



ប្រែសម្រួល ៖ លីលី
ប្រភព ៖ k14 


Tags: taylor swift star singer entertainment