CamNews

តារា 

ស្មានមិនដល់! Brad Pitt បន្ទន់ចិត្តអង្វរសុំអតីតភរិយា ដើម្បីជួបមុខកូនៗ ថ្ងៃបុណ្យគ្រីស្តម៉ាស

ពិតជាគួរឲ្យអាណិតដែរ សម្រាប់លោក Brad Pitt ដែលពេលនេះកំពុងតែសុំក្តីសណ្តោស ពីអតីតភរិយា Angelina Jolie ដោយស្នើសុំការអនុញ្ញាតដល់រូបលោក អាចមានពេលត្រឹមតែពីរបីម៉ោង ជាមួយកូនៗនៅថ្ងៃវិស្សមកាល។

ការទទូចសុំរបស់ Brad Pitt ត្រូវបានអ្នកគាំទ្រគិតថា តារាហូលីវូតរូបនេះ ប្រហែលជាចង់ឃើញមុខកូនៗនៅថ្ងៃបុណ្យគ្រីស្តម៉ាស ខាងមុខនេះហើយ ព្រមទាំងចង់ចំណាយពេល ជាមួយអតីតភរិយាទៀតផង។

ទោះបីយ៉ាងណាក្រុមរបស់ Pitt មិនចង់ឲ្យលោកធ្វើបែបនេះទេ ខណៈរឿងក្តីលែងលះកំពុងដំណើរការនៅឡើយ ប៉ុន្តែ Pitt មិនខ្វល់ឡើយ ព្រោះលោកពិតជាចង់ឃើញមុខកូនៗទាំងអស់ មានទាំង Maddox, Zahara, Pax, Shiloh ព្រមទាំងកូនភ្លោះទាំងពីរ គឺ Vivienne និង Knox តែ បើតាមសញ្ញាឲ្យដឹងគឺ Angelina មិន បើកភ្លើងខៀវឲ្យអតីតស្វាមីឡើយ។

ជាដំណឹងអវិជ្ជមាន Brad Pitt ហាក់ក្រៀមក្រំ ព្រោះក្រៅពីលោកមិនបានឃើញកូន នៅថ្ងៃកំណើតហើយនោះ ក៏គ្មានសង្ឃឹមថានឹង ជួបកូននៅថ្ងៃបុណ្យគ្រីស្តម៉ាសដែរ មើលទៅអតីតភរិយារង់ចាំតែរកឱកាសសងសឹករូបលោក ដើម្បីបានសិទ្ធិគ្រប់គ្រងកូនទាំងអស់ប៉ុណ្ណោះ ហាក់មិនខ្វល់នឹងការអង្វរក របស់ Pitt ទេ។



ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Brad Pitt