CamNews

ព័ត៌មានអន្តរជាតិ 

អាចម៍ផ្កាយយក្សចំនួនពីរ ជិតហោះមកក្បែរ ផែនដី

អាចម៍ផ្កាយធំៗចំនួនពីរ ដែលត្រូវបានគេដាក់ឈ្មោះថា 2012 XE54 និង 4179 Toutatis នឹង
ហោះហើរកាត់ផែនដី ក្នុងអំឡុងប៉ុន្មានថ្ងៃខាងមុខ ប៉ុន្ដែវានឹងមិនបង្កគ្រោះថ្នាក់ដល់ផែនដីរបស់
យើងនោះទេ។

អាចផ្កាយយក្ស 4179 Toutatis

អាចម៍ផ្កាយ 2012 XE54 នឹងហោះហើរឆ្លងកាត់ផែនដី ក្នុងរយៈចម្ងាយ ២២៦,០០០គីឡូម៉ែត្រ។
ប្រការដែលគួរឱ្យចាប់អារម្មណ៍ នៅពេលហើរកាត់ផែនដី អាចម៍ផ្កាយនេះនឹងត្រូវស្ថិតក្នុងទីងងឹត
ដោយសារតែវានៅខាងក្រោយផែនដី​ បើធៀបនឹងព្រះអាទិត្យ ឬគេហៅថា សូរ្យគ្រាសលើអាចម៍
ផ្កាយ។

ចំណែកអាចម៍ផ្កាយ 4179 Toutatis ត្រូវបានអ្នកវិទ្យាសាស្ដ្រព្យាករណ៍ថា នឹងហោះហើរកាត់
ផែនដីក្នុងថ្ងៃនេះ នៅក្នុងរយៈចម្ងាយ ៦,៩លានគីឡូម៉ែត្រ (ឆ្ងាយលើស ១៨ដង បើធៀបទៅនឹង
ចម្រាយពីផែនដី ទៅព្រះច័ន្ទ)។
4179 Toutatis ត្រូវបានគេចាត់ចូលក្នុងក្រុមអាចម៍ផ្កាយដែលមានលទ្ធភាពបង្កគ្រោះថា្នក់ដល់
ផែនដី ដោយសារតែវាមានប្រវែង ៤,៧គីឡូម៉ែត្រ និងទទឹង ២,៤គីឡូម៉ែត្រ។

ដោយ ៖ សីហា
ប្រភព ៖ Space