ភពព្រះគ្រោះមួយដែលត្រូវបានគេដាក់ឈ្មោះថា 2013 TV135 ដែលទើបត្រូវបានអ្នកវិទ្យាសាស្ដ្ររកឃើញ នឹងអាចធ្លាក់មកបុកនឹងផែនដី នៅប៉ុន្មានឆ្នាំខាងមុខ ហើយអាចបង្កឱ្យមានមហារលកយក្ស ឬកំទេចទីក្រុងដ៏ធំណាមួយក្នុងពិភពលោក។
ភពព្រះគ្រោះដែលត្រូវបានក្រុមអ្នកវិទ្យាសាស្ដ្រជនជាតិ អ៊ុយក្រែន រកឃើញនេះ គឺជាអាចម៍ផ្កាយលោហធាតុ ហោះហើរនៅក្នុងលំហអាកាស។ វាអាចនឹង ហោះមកបុកផែនដី ក្នុងថ្ងៃទី ២៦សីហា ឆ្នាំ ២០៣២ បង្កការផ្ទុះដ៏ធំ គ្រោះថ្នាក់ដល់មនុស្សលោក។
ភពព្រះគ្រោះនេះ មានទទឹង ៤១០ម៉ែត្រ ត្រូវបានរកឃើញជាលើកដំបូង កាលពីថ្ងៃទី ១៣តុលា ឆ្នាំ ២០១៣ ដោយស្ថានិយត្រួតមើលអវកាស Crimean Astrophysical Observatory នៅភាគខាងត្បូង អ៊ុយក្រែន ។ ព័ត៌មាននេះ ត្រូវបានទទួលស្គាល់ដោយមន្ទីរភពព្រះគ្រោះ(MPC) និងសមាគមន៍អវកាសអន្ដរជាតិ។ មកដល់ថ្ងៃទី ១៧តុលា ការរកឃើញខាងលើ ក៏ត្រូវបានផ្ទៀងផ្ទាត់ដោយក្រុមតារាវិទូចំនួន ៥ក្រុម មកពី អ៊ីតាលី អេស្ប៉ាញ អង់គ្លេស និងសាធារណរដ្ឋ ប៊ូរីយ៉ាទី (Buryatia) ។
គំលាតអប្បបរមារវាងគន្លងគោចររបស់ផែនដី និង 2013 TV135 គឺ ១,៧លានគីឡូម៉ែត្រ។ តាមការគន់គូររបស់អ្នកវិទ្យាសាស្ដ្រ លទ្ធភាពនៃការប៉ះទង្គិចរបស់ 2013 TV135 មកលើផែនដី នៅថ្ងៃទី ២៦សីហា ឆ្នាំ ២០៣២ គឺ ១/៦៣០០០ ។ ដល់ឆ្នាំ ២០២៨ ក្រុមអ្នកវិទ្យាសាស្ដ្រនឹងអាចបង្ហាញការសន្និដ្ឋានច្បាស់ជាងនេះ អំពីផលប៉ះពាល់របស់ភពព្រះគ្រោះនេះ ចំពោះផែនដី។
យោងទៅលើវិធីសាស្ដ្រ Torino Scale ដែលកំណត់អំពីគ្រោះថ្នាក់របស់ភពព្រះគ្រោះ និងផ្កាយដុះកន្ទុយ ចំពោះផែនដី នោះ 2013 TV135 ត្រូវបានគេវាយតម្លៃថា មានគ្រោះថ្នាក់ កម្រិត ១/១។ ទន្ទឺមនឹងនេះ មានតែអាចម៍ផ្កាយមួយទៀត ដែលត្រូវបានវាយតម្លៃប្រហាក់ប្រហែល 2013 TV135 ចំណែកអាចម៍ផ្កាយដទៃ ក្រៅពីនេះ សុទ្ធតែមិនមានគ្រោះថ្នាក់ដល់ពិភពលោក។
ក្រុមអ្នកវិទ្យាសាស្ដ្របានសិន្និដ្ឋានថា នៅពេលភពព្រះគ្រោះ 2013 TV135 ហោះមកប៉ះនឹងផែនដី វានឹងអាចបង្កជាការផ្ទុះដ៏កក្រើកមួយ ស្មើនឹងការផ្ទុះរំសេវ TNT ២,៥០០ mega តោន គឺខ្លាំងជាង ៥០ដង ធៀបនឹងគ្រាប់បែក Tsar Bomba ដែលធំបំផុតក្នុងប្រវត្តិសាស្ដ្រមនុស្សជាតិ ។
ព័ត៌មានសំខាន់ផ្សេងៗគួរឱ្យចាប់អារម្មណ៍
ឧបករណ៍សិប្បនិមិត្ត របស់មនុស្សដំបូង បានហោះផុតពី ឥទ្ធិពលព្រះអាទិត្យ
NASA ប្រកាសជ្រើសរើស អ្នកអវកាសយានិក ៨រូប ដើម្បីបំពេញបេសកកម្ម នៅទីលំហ
កោះថ្មីនៅប៉ាគីស្ថាន គឺជាកោះថ្មភក់, មនុស្សស្លាប់ដោយ សាររញ្ជួយដីកើនដល់ ៣២៨នាក់
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ spaceanswers