ថ្មីៗនេះ តុលាការនៅរដ្ឋ Ohio សហរដ្ឋអាមេរិច បានប្រកាសពីកំរិតទោសកំហុសរបស់នាង
Erin Holdsworth, អាយុ 29ឆ្នាំ។ នាងត្រូវទទួលទោសជាប់ពន្ធធនាគាររយះពេល 18ខែ ព្រោះ
តែបើកឡានហួសល្បឿនកំនត់ក្នុងស្ថានភាពស្រវឹងស្រា។
រឿងនេះបានកើតឡើងកាលពីខែ10 ឆ្នាំមុន ពេលដែល Erin Holdsworth បានបើកឡានហួស
ល្បឿនកំនត់ក្នុងស្ថានភាពស្រវឹងស្រា និងមានបំណងបើករត់គេចពីប៉ូលិស។ ពេលដែលប៉ូលិស
ដេញទាន់ឡានរបស់នាង Erin ហើយស្នើសុំនាងឲ្យចុះពីឡាន ក្រុមប៉ូលិសពិតជាមានការភ្ញាក់ផ្អើល
ជាខ្លាំង ពេលដែលបានឃើញផ្ទាល់ភ្នែកនូវទិដ្ឋភាពអាក្រាតកាយរបស់នារីម្នាក់នេះ។
នារីម្នាក់នេះ បើកឡានក្នុងស្ថានភាពស្រវឹងស្រា និងអាក្រាតកាយ
តាមសេចក្តីរាយការណ៍ពីប៉ូលិសបានឲ្យដឹងថា នាង Erin Holdsworth បានបើកឡានក្នុងល្បឿន
206km/h។ ពេលដែលត្រូវបានប៉ូលិសបើកដេញតាម នារីម្នាក់នេះបានបង្កើនល្បឿន និងបើករត់
គេច បង្កឲ្យមានការប្រដេញគ្នាមួយគួរឲ្យញាក់សាច់។
នាងត្រូវទទួលទោស ជាប់ក្នុងគុករយះពេល 18ខែ
មេប៉ូលិស លោក Jon Bokovitz បានឲ្យដឹងថា: “ពេលត្រូវបានចាប់ខ្លួន នាងស្លៀកតែក្រណាត់មួយ
ផ្ទាំងតូច ដ៏ស្តើងមួយប៉ុណ្ណោះ។ នាងបង្ហាញពីការភ័យរំជួល និងមិនអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯង
បានពេលដែលខិតខំបើកគេចពីឡានប៉ូលិស”។ Erin Holdsworth ត្រូវបានផាកពិន័យទឹកប្រាក់ចំនួន
525 USD ជាមួយទម្ងន់ទោសជាប់ក្នុងគុករយះពេល 18ខែ ព្រោះសកម្មភាពរបស់ខ្លួននេះ៕
ដោយ៖ សិលា
ប្រភព៖ K14