CamNews

តារា 

តារាហូលីវូដប្រែរូបដោយសារតួសំដែង

Renee Zellweger ឡើងទម្ងន់ ១០គីឡូក្រាម Christian Bale បញ្ចុះទម្ងន់ជិត ៣០គីឡូក្រាម
ចំណែក Anne Hathaway ត្រូវលះបង់សក់វែងដើម្បីតម្រូវតាមសាច់រឿងជាដើម ទាំងនេះ
គឺជាការ "បូជា" មួយសម្រាប់តួអង្គរបស់ពួកគេ។

ការឡើងទម្ងន់ ឬបញ្ចុះទម្ងន់ដល់ទៅរាប់សិបគីឡូក្រាមក្នុងរយៈពេលយ៉ាងលឿន ឬការប្ដូរ
ចរិតពីនារីភេទមកជាបុរសភេទជាដើម បានធ្វើអោយតារាហូលីវូដល្បីៗជាច្រើនត្រូវបានគេ
ទទួលស្គាល់ដោយសារតែការទទួលយកនូវតួអង្គសំដែងរបស់ខ្លួន។ Christian Bale, Anne
Hathaway Charlize Theron, Matt Damom ។ល។ គឺជាឈ្មោះដែលមិនអាចមិនរំឮកបាន
នៅពេលគេនិយាយដល់ការ "បូជា" ខ្លួននេះ។

Charlize Theron

 

ស្រីស្អាតដើមកំណើតអាហ្វ្រិកខាងត្បូងមានសម្រស់ស្រស់ត្រកាល ប៉ុន្ដែប្រាកដជានឹងមិន
មានអ្នកណាហៅតួអង្គ Aileen Wuormos(តួអង្គឃាតករសម្លាប់មនុស្ស​ បានជួយអោយនាង
ទទួលបានពានរង្វាន់ Oscar) ថាជានារីស្រស់ស្អាតនោះទេ។ តារាសំដែងក្នុងរឿង Monster 
មិនត្រឹមតែអនុញ្ញាតអោយក្រុមអ្នកផាតមុខ ធ្វើខ្លួន អោយក្លាយជាតួអង្គចាស់ គួរអោយខ្លាច
នោះទេ នាងក៏បានយល់ព្រមក្នុងការដំឡើងទម្ងន់ជិត ៥គីឡូក្រាមផងដែរដើម្បីអោយតួអង្គ
កាន់តែមានភាពជាក់ស្ដែង។

Anne Hathaway


 

Anne Hathaway តារាសំដែងមានអាយុ ២៩ឆ្នាំ ធ្លាប់ជាបេក្ខភាពពានរង្វាន់ Oscar កំពុង
ត្រៀមខ្លួនសំដែងជាតួអង្គ Fantine ក្នុងខ្សែភាពយន្ដ Les Miserables ។ ដើម្បីអោយចូល
តួក្នុងតួអង្គស្ដ្រីដែលមានជីវិតប្រកបដោយភាពលំបាកនេះ Anne Hathaway បានសម្រេច
ចិត្តលះបង់សក់ដ៏វែងអន្លាយរបស់ខ្លួន និងចាប់ផ្ដើមទទួលយករបបអាហារមួយដែលមាន
កាឡូរីប្រមាណជា ៥០០ ប៉ុណ្ណោះក្នុងមួយថ្ងៃដើម្បីមានរូបរាងជាស្ដ្រីជួបការលំបាក។

Renee Zellweger


 

នៅក្នុងអាជីពសិល្បៈរបស់ខ្លួន Renee Zellweger តែងត្រូវប្រឈមមុខទៅនឹងពាក្យចចាម
អារ៉ាមជាច្រើនដែលទាក់ទឹននឹងការធុញទ្រាន់នឹងអាហារ ឬស្គមស្គាំង។ល។ នៅពេលហូប
ចុកតាមចិត្តដើម្បីធ្វើអោយទម្ងន់កើនឡើងថែម ១០ គីឡូក្រាមទៀតនោះ Renee មានភាព
ងាយស្រួលក្នុងការចូលរួមសំដែងក្នុងខ្សែភាពយន្ដនេះ។

Tom Hanks


 

Tom Hanks គឺជាតារាម្នាក់ក្នុងចំណោមតារាដែលត្រូវបានគេចូលចិត្តច្រើនក្នុងវិស័យសិល្បៈ
ដោយគាត់មានចរិតល្អ ងាយស្និទ្ធស្នាល ប៉ុន្ដែនៅពេលសំដែង បុរសនេះមិនយកចិត្តទុកដាក់
ចំពោះរូបរាងនោះទេ។ ដើម្បីដើរជាតួអង្គម្នាក់ដែលត្រូវប្រយុទ្ធដើម្បីរស់ ក្នុងខ្សែភាពយន្ដ
Cast Away លោក Tom Hanks ត្រូវហូបតមបំផុតដើម្បីធ្វើអោយខ្លួនក្លាយជាតួអង្គរស់នៅ
លើកោះគ្មានមនុស្សពិតប្រាកដ។

Christian Bale


 

តារាសំដែងប្រុសរូបនេះ ត្រូវបានគេស្គាល់ច្រើនថាជាអ្នកត្រូវទទួល "ទណ្ឌកម្ម" រាងកាយ
ដោយសារតួអង្គរបស់ខ្លួន។ គាត់អាចធ្វើអោយរាងកាយរបស់ខ្លួនក្លាយជាមានមាឌធំដើម្បី
សំដែងជាតួអង្គ មនុស្សប្រចៀវ Batman ប៉ុន្ដែគាត់ត្រូវខំប្រឹងយ៉ាងខ្លាំងដើម្បីដើរតួជាមនុស្ស
ស្គាម។

ការបញ្ចុះទម្ងន់ដ៏គួរអោយភ្ញាក់ផ្អើលបំផុតរបស់ Christian Bale នោះគឺការបញ្ចុះ ៣០
គីឡូក្រាមដើម្បីសំដែងក្នុងខ្សែភាពយន្ដ The Machinist ។ ក្រោយមកគាត់បន្ដការបញ្ចុះ
ទម្ងន់ថែមទៀតដើម្បីសំដែងជាតួអង្គ Dicky Eklund ក្នុងរឿងThe Fighter (តួអង្គដែលជួយ
អោយគាត់ទទួលបានពានរង្វាន់ Oscar)។

Rooney Mara


 

យើងហាក់ដូចជាមើលមិនស្គាល់ Rooney Mara នោះទេ នៅពេលនាងតែងខ្លួនជាតួអង្គ
Lisbeth Salander ក្នុងខ្សែភាពយន្ដអាមេរិក The Girl with dragon tattoo ។

Matt Damon


 

Matt Damon ក៏តែងផ្លាស់ប្ដូររាងកាយទៅតាមតួអង្គដែលខ្លួនសំដែង។ គាត់ត្រូវធ្វើអោយ
រាងកាយរបស់ខ្លួនឡើងទម្ងន់នៅពេលសំដែងក្នុងរឿង The Informant  និងត្រូវបញ្ចុះទម្ងន់
ពេលមកសំដែងក្នុងរឿង Courage Under Fire ។ល។ ជួនកាលគាត់ត្រូវត្រងោលនៅពេល
រួមសំដែងក្នុងខ្សែភាពយន្ដដែលខ្លួនចូលចិត្ត។

50 Cent


 

បុរសនេះមិនត្រឹមតែជា rapper ដែលមានរូបរាងមាំមួននោះទេ គាត់ក៏ជាតារាសំដែងដ៏ល្អ
ម្នាក់ផងដែរ។ ដើម្បីសំដែងជាតួអង្គកីឡាករមានជម្ងឺមហារីកម្នាក់ 50 Cent ត្រូវបង្ខំចិត្តក្នុង
ការហូបតម និងហាត់ប្រាណយ៉ាងខ្លាំងក្លា បំណងសម្រកទម្ងន់ ២០គីឡូក្រាម។

Eric Bana


 

នៅពេលបង្ហាញខ្លួននៅខាងក្រៅ Bana មើលទៅមានរូបរាងសង្ហារណាស់ ប៉ុន្ដែនៅពេល
ចូលរួមសំដែងក្នុងខ្សែភាពយន្ដ The Australian បុរសនេះមានរូបរាងធាត់ខ្លាំងរហូតដល់
ខ្លួនគាត់ក៏មិនអាចនឹកស្មានដល់។ Bana ទទួលស្គាល់ថា គាត់ត្រូវហូបអាហាររាប់រយគីឡូ
ក្រាមដើម្បីអោយឡើងទម្ងន់ថែម ១០គីឡូក្រាម។

Steve Carell


 

ការបន្ថយទម្ងន់គឺជាវិធីមួយក្នុងចំណោមវិធីដែលពេញនិយមរបស់អ្នកសំដែង ប៉ុន្ដែការលះ
បង់រោមនៅលើរាងកាយរួមជាមួយការឈឺចាប់ផ្សេងៗគឺជាការ "បូជា" ផ្សេងមួយទៀត។
Steve Carell និងអ្នកដឹកនាំរឿង Judd Apatow ចង់អោយ waxing ក្នុងខ្សែភាពយន្ដ 40
Year Old Virgin 
ក្លាយជាឈុតល្អបំផុត ដូច្នេះ Steve Carell បានសម្រេចចិត្តធ្វើពិតៗ។
ការឈឺចាប់ពិតប្រាកដបណ្ដាលអោយគាត់ត្រូវស្រែកខ្លាំងៗ និងបានធ្វើអោយអ្នកដឹកនាំ
មានការអាណិតអាសូរ។ រោមលើដើមទ្រូងរបស់គាត់ក៏បានបាត់បង់៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ Zing


Tags: hollywood star