CamNews

គ្រោះថ្នាក់ 

អាងតែខ្លួនស្អាត សុំលេងជាមួយសត្វតោកំណាច!

 
បារាំង៖ នៅពេលដែល គេហទព័រមួយចំនួន បានបង្ហោះ ឬដាក់រូបភាពក្មេងស្រីម្នាក់ ដែល
មានវ័យប្រមាណជា ១០- ១១ឆ្នាំ បានធើ្វអោយមនុស្សជាច្រើននាក់ មានការបុកពោះ និង
ងឿងឆ្ងល់យ៉ាងខ្លាំងថា តើហេតុអ្វី បានជាក្មេងស្រីតូចមួយនោះ មានភាពស្និទ្ធស្នាលជាមួយ
សត្វតោមួយក្បាល ដែលរស់នៅក្នុងសួនសត្វម្លេះ?



Lasa Szagute ជាក្មេងស្រីដ៏ស្រស់ស្អាតម្នាក់ ដែលមានវ័យប្រមាណជា ១១ឆ្នាំ។ កាលពី
ប៉ុន្មានថ្ងៃកន្លងទៅនេះ នាងបានទៅលេងសួនសត្វ French Zoo ស្ថិតនៅតំបន់ Bandana
ប៉ែកខាងជើងនៃទីក្រុងប៉ារីស ជាមួយឪពុក​ មា្ដយរបស់នាង។ ដោយចង់ថតរូបអនុស្សាវរីយ៍
នាងក៏បានឈនៅពីមុខទ្រុងសត្វតោ នៅពេលដែលឃើញក្មេងស្រីឈ​នៅក្បែរទ្រុង សត្វតោ
មួយក្បាល ក៏បានដើរចេញមកជិត ដែលមើលទៅ វាហាក់បីដូចមានភាពស្និទ្ធណាស់ រវាង
ក្មេងស្រី និងសត្វតោនោះ។



អ្វីដែលធ្វើអោយមនុស្សមានការយល់ច្រលំនោះ គឺថា ដោយសារតែ ទ្រុងតោនោះត្រូវបាន
ធើ្វឡើងអំពីកញ្ចក់ស្វិតម៉្យាង​ រឹងមាំហើយថា្ល ដែលមើលទៅ គឺសត្វតោ និងមនុស្សដូចឈជា
មួយគ្នាអញ្ចឹង។ ចំពោះ Lasa Szagute បាននិយាយថា នាងមានការភិតភ័យខ្លាំង នៅពេល
ដែលងាកទៅ ឃើញសត្វតោនៅជាប់ខ្លួនបែបនេះ ហើយខ្លួន ក៏មិនបានសុំសត្វតោលេងជា
មួយអីដែរ។ "ភ័យឡើងប្រហោងពោះអស់ហើយ៎!" ។ នេះជាវីដេអូក្លីប សូមចុចដើម្បីមើល៕

 

 

 

ដោយ៖ នារី
ប្រភព៖ newsday


Tags: Unbelievable funny little girl lionFrench