នៅជិតឆ្នេរសមុទ្រ Guangdong ក្រោយពេលចាប់បានសត្វសមុទ្រមួយក្បាល មានរាងដូចជា
សត្វមឹកបំពង់ អ្នកនេសាទម្នាក់ បានយកវាទៅផ្សារត្រី នៅខេត្ត Jiaoling ។ ក្រោយពីកាត់ខ្លួន
មឹកនោះ គេបានប្រទះឃើញនៅក្នុងខ្លួនវា មានគ្រាប់បែកមួយគ្រាប់ នៅអាចប្រើបាន ដែល
អាចផ្ទុះបានគ្រប់ពេល បើសិនជាប្រើមិនត្រូវក្បួន។
លោក Huang ដែលជាមនុស្សម្នាក់បានឃើញរឿងនេះ បាននិយាយរៀបរាប់ប្រាប់កាសែត
Guangzhou Daily ថា: “ប្រភេទមឹកបំពង់នេះ ចូលចិត្តរស់នៅជិតឆ្នេរសមុទ្រ តែងតែចាប់ត្រី
និងបង្គាតូចៗធ្វើជាអាហារ។ ប្រហែលជាវាគិតថា គ្រាប់បែកនេះ ជាអាហារពិសេសសំរាប់
វាហើយមើលទៅ បានជាវាលេបគ្រាប់បែកនេះដូច្នេះ។ ពេលចាប់បាន ពោះរបស់វា ពិតជា
ធំណាស់”។
តាមប្រពភពីកាសែត Telegraph, បានឲ្យដឹងថា គ្រាប់បែកនោះមានទម្ងន់ប្រហែល ១,៣៦ kg
និងមានរូបរាងដូច ផ្លែត្រប់។
ប៉ូលិសនៅតំបន់នោះ បានឲ្យដឹងថា គ្រាប់បែកដែលបានឃើញនេះ អាចបណ្តាលមកពីយន្ត-
ហោះចំបាំង ធ្វើឲ្យជ្រុះចុះ ប៉ុន្តែពួកគេមិនបានកំនត់ពីអាយុកាលនៃគ្រាប់បែកនេះឡើយ។ ក្រោយ
ពីលោក Huang បានរាយការណ៍ប្រាប់ដល់សមត្ថកិច្ចប្រទេសចិនពីរឿងនេះរួចមក គ្រាប់បែកប្រ-
ហែលជាត្រូវបាននាំយកទៅ និងត្រូវបានប៉ូលិស បំផ្ទុះវាចោល តាមបច្ចេកទេសដោយសុវត្តិភាព៕
ដោយ៖ សិលា
ប្រភព៖ K14