ថៃ ៖ មានគូស្នេហ៍ និងក្រុមគ្រួសារ បានណាត់គ្នាទៅទទួលទានអាហារពេលល្ងាច ជូនផ្កា ឬកាដូផ្សេងៗឲ្យគ្នាទៅវិញទៅមក ក្នុងថ្ងៃបុណ្យទិវានៃសេចក្តីស្រលាញ់ ។
នៅក្នុងនោះផងដែរ យើងសង្កេតឃើញថា គូស្នេហ៍ដ៏ផ្អែមល្អែមនិងល្បីឈ្មោះមួយគូគឺលោក Nadech Kugimiya និងនាង Yaya Urassaya មិនបានជួបគ្នាដូចគូសង្សារដទៃទៀតទេ ព្រោះ Nadech ត្រូវធ្វើដំណើរកំសាន្តទៅកាន់ Nepal និងឆ្លៀតឱកាសទៅធ្វើធ្វើអំពើល្អផង ចំណែកឯនាង Yaya កំពុងតែមមាញឹកខ្លាំងក្នុងវិស័យសិល្បៈ ។
នាង Yaya Urassaya បន្ថែមទៀតថា ឆ្នាំនេះកាលវិភាគរបស់នាងរវល់ខ្លាំងណាស់ ប៉ុន្តែនាងនឹងមានពេលទំនេរខ្លះបន្ទាប់ពីថតភាពរបស់ខ្លួនត្រូវបានថតចប់ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ sanook