CamNews

តារា 

ឆន សុវណ្ណរាជ បង្ហាញមោទនភាព ក្រោយកូនក្រុមលើកពាន The Voice Cambodia

ភ្នំពេញ៖ បន្ទាប់ពី ប៊ុត សីហា បានក្លាយខ្លួន ជាម្ចាស់ពានរង្វាន់ The Voice Cambodia រួចកាលពីថ្ងៃទី១៦ ខែវិច្ឆិកា កន្លងទៅ មិនទាន់ បាន២ថ្ងៃ ស្រួលបួលផង គ្រូបង្វឹកដែលជាតារាចម្រៀង ល្បីឈ្មោះមួយរូប ប្រចាំផលិតកម្មហង្សមាស លោក ឆន សុវណ្ណរាជ ក៏បាន រំលេចសារផុសចេញពីបេះដូង បង្ហាញពីមោទនភាពលោក ក្រោយពីកូនក្រុមបានក្លាយ ជាម្ចាស់ជ័យលាភី The Voice Cambodia ។

នៅថ្ងៃទី១៨ ខែវិច្ឆិកានេះ តារាចម្រៀង និងជាCoach ក្នុងកម្មវិធី The Voice Cambodia លោក ឆន សុវណ្ណរាជ បានបង្ហាញសារមួយ បង្ហោះនៅលើបណ្តាញ ទំនាក់ទំនងសង្គម Facebook របស់លោក ដោយបានសរសេរពីអារម្មណ៍ពិតផ្ទាល់ខ្លួនថា “ខ្ញុំពិតជាមានកិត្តិយស និងអារម្មណ៍សប្បាយរីករាយ ដែលកម្មវិធី The Voice Cambodia បានជ្រើសរើសយកខ្ញុំធ្វើជាគ្រូបង្វឹកនៅក្នុងកម្មវិធីលំដាប់ថ្នាក់ពិភព លោកនេះ ហើយអ្វីដែលខ្ញុំមិននឹកស្មានដល់នោះ គឺក្រុមរបស់ខ្ញុំបានឈ្នះ នៅក្នុងកម្មវិធី The Voice Cambodia នៅក្នុងរដូវកាល ទី១ នេះ។ ខ្ញុំសូមអរគុណជាខ្លាំងសំរាប់ការស្រលាញ់ ចូលចិត្ត និង គាំទ្រដល់រូបខ្ញុំបាទ។ ស្រលាញ់អ្នកទាំងអស់គ្នា” ។

ជាការពិតសម្រាប់ជ័យលាភី របស់ ប៊ុត សីហា មិនមែនជាកិត្តិយស និងមោទនភាពរបស់ម្ចាស់ពានរង្វាន់ The Voice Cambodia ម្នាក់តែ ប៉ុណ្ណោះទេ ពោលគឺសូម្បីតែគ្រូបង្វឹក លោក ឆន សុវណ្ណរាជ ក៏មានកិត្តយស និងមោទនភាពមិនចាញ់កូនក្រុមដែរ ព្រោះលោកមិន នឹក ស្មានថា កូនក្រុមដែលលោកបង្ហាត់ផ្ទាល់ដៃ អាចមានទេពកោសល្យ និងទទួលបានការបោះឆ្នោតគាំទ្រ រហូតលើកពានរង្វាន់បានយ៉ាងដូច្នេះទេ ៕

ផ្ដល់សិទ្ធិដោយ ៖ lookingtoday


Tags: Entertainment voice of Cambodia