CamNews

ព័ត៌មានអន្តរជាតិ 

ចិនមិនអស់ សង្ឃឹម ក្នុងការ ស្វែងរក យន្តហោះ ម៉ាឡេស៊ី ខណៈលើយន្តហោះ មានជនជាតិចិន ដល់ទៅ ១៥៣ នាក់

ព័ត៌មានអន្តរជាតិ ៖ យោងតាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស aljazeera ដែលទើប តែបាន  ចេញផ្សាយ កាលពីវេលា  ព្រឹកមិញនេះ អោយដឹងថា ប្រទេសចិន មិនអស់សង្ឃឹម នោះទេ  ក្នុងការស្វែងរក  យន្តហោះ ម៉ាឡេស៊ី ដែលបានបាត់ខ្លួននោះ បើទោះ ជាមានក្តីសង្ឃឹមតិចតួច ក៏ដោយចុះ ។

គួរបញ្ជាក់ផងដែរថា យន្តហោះម៉ាឡេស៊ី ដែលបានបាត់ខ្លួន ចាប់តាំងពីថ្ងៃសៅរ៍ មកនោះ មានមនុស្ស ទាំងអស់ដល់ទៅ ២៣៩ នាក់ ខណៈ ១៥៣ នាក់ គឺជា បងប្អូនជនជាតិចិន ។ សន្និសិទសារព័ត៌មាន ចេញផ្សាយ ដោយរដ្ឋាភិបាល ប្រទេសចិន កាលពីអំឡុងថ្ងៃ ១៣ នេះ​ អោយដឹងថា ក្រុមគ្រួសារ ក៏ដូច ជាបណ្តាមិត្តភក្កិ របស់បងប្អូនជនជាតិចិន ដែលបានធ្វើដំណើរនៅលើនោះ ពួកគេពិតជាមានអារម្មណ៍ ធុញថប់ជាខ្លាំង ខណៈរដ្ឋាភិបាល ប្រទេសចិន ក៏ដូចជា បងប្អូនជនជាតិចិន មកពីជុំវិញ ប្រទេសពិត ជាមានការព្រួយបារម្ភ ទាក់ទិនទៅនឹង សុខសុវត្ថិភាព ពួកគេជាខ្លាំង អមដោយអារម្មណ៍អន្ទះសា ចង់ ដឹងចង់ឭព័ត៌មាន អំពីពួកគេ បើទោះជាព័ត៌មាន ល្អ មានតិច ក៏ដោយចុះ ។

ជាការពិត ប្រទេសយើង នឹងមិនអស់ សង្ឃឹមនោះទេ ពោល ពុំមានផ្នត់គំនិត ធ្លាប់បោះបង់ចោលការ ស្វែងរកនោះទេ ។ គួរបញ្ជាក់ថា យុទ្ធនាការ ជួយរុករក យន្តហោះ ម៉ាឡេស៊ី ដែលបានបាត់ខ្លួនលើក នេះគេឃើញមាន បណ្តាប្រទេសច្រើនជាង ១០ ប្រទេស ក្នុងតំបន់ ចុះចូលរួមជួយសង្គ្រោះ ខណៈរដ្ឋា ភិបាល ប្រទេសចិន បានពង្រាយផ្កាយ រណប ដល់ទៅ ១០ និង នាវា ដល់ទៅ ៩ គ្រឿងផ្សេងទៀតដូច គ្នាដែរ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ aljazeera


Tags: Asia Int news Breaking news Unt news Vietnam Plane crash USA United States