ថៃ ៖ បន្ទាប់ពីផ្តល់កិច្ចសម្ភាស៍ទៅកាន់អ្នកកាសែតថា មិត្តស្រីរបស់លោកគឺ នាង Kimberly ជំពប់ជើងដួលទៅលើ Mint Chalida ខណៈលេចធ្លាយរូបថតផ្អែមល្អែមរបស់អ្នកទាំងពីរ បានធ្វើឲ្យ កំលោះសម្បូរស្នេហ៍ Mark Prin រងការរិះគន់យ៉ាងចាស់ដៃម៉ង លើកនេះ ។
តារាសម្តែងវ័យ ២៧ ឆ្នាំរូបនេះ បានទទួលនូវខមមិនអាក្រក់ៗយ៉ាងច្រើននៅក្នុងគណនីអុិនស្រ្តាក្រាមជារឿយៗ បន្ទាប់ពីកិច្ចសម្ភាស៍នោះត្រូវបានបង្ហោះនៅលើអុិនធើណិត ។
គួរបញ្ជាក់ឲ្យដឹងថា មិត្តប្រុសរបស់នាង Kimberly គឺលោក Mark Prin និងនាង Mint Chalida ធ្លាប់មានជម្លោះធំមួយជាមួយគ្នា ទើបធ្វើឲ្យទំនាក់ទំនងល្អ របស់តារាថៃទាំងពីរដួងនេះ មិនងាយនឹងត្រូវផ្សុះផ្សារឡើងវិញឡើយ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ gossipstar