(ភ្នំពេញ)៖ បន្ទាប់ពីផ្ទុះកើតមានរឿងរ៉ាវជាថ្មី ជុំវិញករណីដែលតារាស្រីអ្នកនាង ចន ច័ន្ទលក្ខិណា ចោទប្រកាន់លើភរិយាថ្មី របស់អតីតស្វាមីលោក យុត្ថារ៉ា ឆានី ថាជាមនុស្សស្រីចិត្តមិនបាន ជាមួយនឹងកូនស្រីរបស់ខ្លួន ព្រមទាំងបញ្ចេញសារសរសេរ វាយប្រហារយ៉ាងចាស់ដៃ រំឭកបើកកកាយប្រាប់ឲ្យមហាជន បានដឹងជាសាធារណៈនោះ បច្ចុប្បន្នរឿងនេះបានបន្តក្លាយជាប្រធានបទ យ៉ាងក្តៅគគុកមួយ សម្រាប់បណ្តាញផ្សព្វផ្សាយនានា ពិសេសនៅលើហ្វេសប៊ុក។
គេននៅចាំបានថា រឿងរ៉ាវនេះ បានកើតឡើងក្រោយពីតារាស្រី អ្នកនាង ចន ច័ន្ទលក្ខិណា បានបញ្ចេញកំហឹងសំដៅលើប្រពន្ធថ្មី របស់លោក យុត្ថារ៉ា ឆានី ថា« ស្តាយចិត្តដែលប៉ុន្មានឆ្នាំមកនេះ ខំប្រៀនប្រដៅ និងបញ្ចុះបញ្ចូលទឹកចិត្តកូន ឲ្យគោរពស្រឡាញ់គេដូចម្តាយដែរ ព្រោះគេជាប្រពន្ធប៉ា ដូច្នេះក៏ជាម៉ាក់កូនដែរ ចរិតបែបហ្នឹងតើ បានកូនខ្ញុំជួបម្តងជា២ដងហើយ លែងហ៊ានជួបទៀត ខ្ញុំចេះតែឆ្ងល់ ហើយសួរកូន តែកូនមិនប្រាប់ដឹងតែនិយាយថា ខ្លាចមីង !»។
អ្នកនាង ចន ច័ន្ទលក្ខិណា បានបន្ថែមថា «បើកុំតែនៅគិតថា ជាឪពុករបស់កូនខ្ញុំ កុំអីខ្ញុំមិនទុកមុខឲ្យទេ សូមប្រាប់អ្នកក្រោយលោកផង កុំចេះតែហ៊ាន បើខ្ញុំគ្មានមាយាទមិនមែនខ្ញុំ ចិញ្ចឹមកូនម្នាក់ឯង យ៉ាងត្រដាបត្រដួសទេ ខ្ញុំសុខចិត្តអត់ចាយខ្លួនឯង ដើម្បីទុកលុយឲ្យកូនរៀន ១០០ក៏មិនបានជួយផង ហើយខ្ញុំក៏មិនសុំ ដោយសុខចិត្តទ្រាំទ្រម្នាក់ឯង ប៉ុណ្ណឹងហើយ នៅហ៊ានឲ្យនាងមកមើលងាយខ្ញុំទៀត។ នាងក៏មានកូនដែរ នាងដឹងច្បាស់ហើយ លើកទី១ហើយដែលខ្ញុំនិយាយ សូមប្រដៅប្រពន្ធលោកផង!»។
យ៉ាងណាមិញ ស្របពេលដែលផ្ទុះរឿងរ៉ាវនេះឡើងភ្លាមៗ គេក៏សង្កេតឃើញ Acount Facebook មួយដែលគាំទ្រតារាស្រីអ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានសរសេរទម្លាយបន្ថែមថា «ទំនាក់ទំនងនាង ជាមួយប្តីរបស់គេ គឺជិត៥ឆ្នាំហើយប្រឹងលាក់ដល់ណាទៀត នាងជើងល្អ? គេមិនចង់បើកកកាយរឿងហ្នឹងទេ ប៉ុន្តែនាងទេ ដែលផ្គើនដាក់គេមិនឲ្យគេទ្រាំបាន។ និយាយរួម ទៅនាងកញ្ជ្រោងម្នាក់នេះ វាភ័យខ្លាចប្តីរបស់វាត្រឡប់ មកយកប្រពន្ធដើមគេវិញ យើងសុំប្រាប់ឯងថា គេខ្ពើមយកវិញណាស់ នាងយកទុកប្រើម្នាក់ឯងឲ្យឆ្អែតទៅ ហើយកុំមកអុកឡុកគេទៀត ប្រយ័ត្នមានរឿងកាន់តែធំជាងនេះទៀត ព្រោះអីគេមានភស្តុតាងក្នុងដៃ គេច្រើនណាស់។ ខ្ញុំគ្រាន់តែជួយប្រាប់នាង យកតែបុណ្យ.!»។
ដោយឡែកក្រោយពីអ្នកនាង ចន ច័ន្ទលក្ខិណា និងម្ចាស់ Acount Facebook ឈ្មោះ Alin ang kor បានព្រួតគ្នាប្រលះអនាគតភរិយាក្រោយ របស់លោក យុត្ថារ៉ា ឆានី ភ្លាម ៗនោះ គេក៏ឃើញ ម្ចាស់Acount Facebookឈ្មោះ «ពិសី ក្មេងចាលើម»(ច្រឡឺម) បានចេញមុខប្រតិកម្មការពារ ជំនួញសាមីខ្លួនលោក យុត្ថារ៉ា ឆានី និងប្រពន្ធក្រោយនោះថា «កើតមកជាតិនេះ យមរាជចែកមាត់ត្រាវឲ្យ Alin Angkor ហើយមើលទៅ បានជាដើរ ដេក ឈរ អង្គុយ រមាស់តែរឿង គេមួយថ្ងៃៗ គិតតែរកនឹកសរសេរបង្កាច់បង្ខូច អ្នកដទៃអ៉ីចឹងបានជា កើតមកមុខមាត់មើលមិនយល់ មាត់ដូចឈ្លើងជញ្ជក់ឈាម រាងដូចហ៊ីង ស្បែកដូចគីង្គក់ នេះហើយជា បាបកម្ម !»។
ម្ចាស់ Acount Facebook ឈ្មោះ ពិសី ក្មេងចាលើម ដែលបានចេញមុខការពារជំនួសលោក យុត្ថារ៉ា ឆានី ដដែលនេះ បានបន្តថា «ឆ្ងល់ណាស់ បើមុននាងឯងដៀលគេ មានឆ្លុះកញ្ចក់មើលខ្លួនឯងឬអត់? បើមិនដឹងពីជីវិតគេទេ កុំថោកទាបឆ្កិះឆ្កៀលគេទៀត ទុកពេលចិញ្ចឹមកូន និងពន្លូតកំពស់ទៅ។ នាងថាគេជាស្រីមិនល្អ ចំណែកនាងវិញ គឺស៊េរី ជជុះ ភក់ជ្រាំ សំផឹងទាំងមាត់ សំផឹងទាំងខ្លួន យ៉ាប់ណាស់បានគេមិនចង់ជ្រលក់ តបតរឡើងចាងឥតឈប់តែម្ដង »។
ជាមួយគ្នានេះម្ចាស់ Acount Facebook ខាងលើបានបន្តថា «ចាំទុកទៅគេមិនមែនចរិកបាតសង្គម ដូចនាងទេ ។ កញ្ញា សួស្ដី មានមុខរបរត្រឹមត្រូវគាត់ គឺជាម្ចាសហាង salon មានហាងកាហ្វេ ហើយមានលុយចាយគ្របគ្រាន់ណាស់ គេមនុស្សល្អត្រឹមត្រូវទើបលោក ឆានី តាមស្រឡាញ់រាប់ឆ្នាំហើយ គាត់ស្រឡាញ់ខ្លាំងទៀតផង គេមិនដែលមានទំនាស់ទាស់ទែង នឹងគ្នាទេ ព្រោះគេស្រឡាញ់គ្នាតាមគន្លងចាស់ទុំ ហើយពាក្យដែលនាងចោទគេថា គេដណ្ដើមហើយរស់នៅជាមួយប្រាំឆ្នាំ មានកូនមានអីជាមួយគ្នានោះ វាមិនពិតសូម្បីប៉ុនក្រចក.!»។
ទោះបីជាយ៉ាងណា ថ្វីត្បិតតែការផ្ទុះពាក្យសម្ដីនេះ កំពុងតែរង្គើរពេញសំណាក់ ក្នុងបណ្ដាញសង្គម ហ្វេសប៊ុកក្ដី ប៉ុន្តែគេនៅមិនទាន់ឃើញ ប្រតិកម្មតប ពីសំណាក់ម្ចាស់សាមីខ្លួនផ្ទាល់ គឺភរិយាក្រោយរបស់លោក យុត្ថារ៉ា ឆានី និងលោក យុត្ថារ៉ា ឆានី ផ្ទាល់នៅឡើយទេ ហើយ Kmertalking ក៏មិនទាន់អាចទំនាក់ទំនងបានដែរ រហូតមកដល់ពេលនេះ ៕
ផ្តល់សិទ្ធិដោយ ៖ ខ្មែថកឃីង