CamNews

តារា 

Nadech និង Yaya ត្រូវហ្វេនប្រទះឃើញ ទៅធ្វើអំពើល្អជាមួយគ្នា

ថៃ ៖ ដូចដែលទស្សនិកជនបានដឹងស្រាប់មកហើយ លោក Nadech Kugimiya និងនាង Yaya Urassaya គឺជាគូស្នេហ៍មួយគូដែលចូលចិត្តធ្វើបុណ្យរួមគ្នាជារឿយៗ ហើយអ្នកទាំងពីរក៏ជាគូសង្សារដែលស្វីតជាមួយគ្នាមួយគូក្នុងប្រទេសថៃផងដែរ ។ ថ្មីៗនេះ តារាសម្តែងទាំងពីរដួងនេះត្រូវហ្វេនដ៏សំណាងម្នាក់ប្រទះឃើញនៅឯវត្ត Phanan Choeng នៅក្នុងខេត្ត Phra Nakhon Si Ayutthaya របស់ប្រទេសថៃ ដែល Nadech និង Yaya បានទៅធ្វើបុណ្យនៅទីនោះ ។ 

នៅពេលដែលបានឃើញអាយដលទាំងពីរទៅធ្វើរឿងល្អៗជាមួយគ្នាបែបនេះហើយ ហ្វេនក៏បានធ្វើការចែករំលែករូបថតនៅលើបណ្តាញសង្គម និងចែករំលែកតៗគ្នាផងដែរ ។ នៅក្នុងរូបភាពនោះផងដែរ លោក Nadech Kugimiya និងនាង Yaya Urassaya បានពាក់ឈុត ស មើលទៅពិតជាសាកសមជាគូស្នេហ៍ដ៏គួរឲ្យស្រលាញ់ពិតមែន ៕




ប្រែសម្រួល​ ៖ គន្ធា

ប្រភព ៖ thaiupdate


Tags: Nadech Kugimiya Yaya Urassaya