CamNews

តារា 

Alek សារភាពអំពីទំនាក់ទំនងស្នេហារបស់ខ្លួនជាមួយនិងនាង Toey

កំសាន្ត ៖ ថ្មីៗនេះមានព័ត៌មានថា លោក Alek teeradetch និងនាង Toey Jarinporn បានរួមដំណើរជាមួយគ្នាទៅកាន់វត្តមួយនៅខេត្ត តែពីរនាក់ជាលក្ខណៈស្ងាត់ៗទៀតផង ប៉ុន្តែក្រោយមករូបថតជាច្រើនសន្លឹកក៏ត្រូវបានបែកធ្លាយនៅលើបណ្តាញសង្គមហ្វេសប៊ុក ។ 

កាលពីថ្ងៃទី​ ១៩ ខែតុលាកន្លងទៅនេះ តួប្រុសក្នុងរឿង "I love you two" បានចូលរួមព្រឹត្តិការណ៍មួយ ព្រមទាំងផ្តល់កិច្ចសម្ភាស៍ឲ្យអ្នកកាសែតផងដែរ ។ 

ទទ្ទឹមនឹងនេះផងដែរ តារាសម្តែងកើតឆ្នាំ ១៩៨៩ បានសារភាពថា រូបលោកនិងនាង Toey Jarinporn ពិតជាបានទាក់ទងគ្នាពិតមែន ហើយអ្នកទាំងពីរបានចាប់ដៃគ្នាសាងស្នេហាប្រហែល ៥ ទៅ ៦ ខែមកហើយ ។ 

ចំពោះរឿងដែលថា លោកនិងមិត្តស្រី បានរួមដំណើរជាមួយគ្នាទៅកាន់វត្តមួយនៅខេត្ត តែពីរនាក់ជាលក្ខណៈស្ងាត់ៗ ជាមិនមែនជាការពិតទេ ព្រោះពេលនោះមិត្តរបស់អ្នកទាំងពីរក៏បានចូលរួមជាមួយដែរ ប៉ុន្តែគ្រាន់តែពួកគេមិនមែនជាតារាល្បី ដូច្នេះហើយទើបមិនសូវជាមានអ្នកស្គាល់ និងចាប់អារម្មណ៍ចំពោះវត្តមានពួកគាត់ ៕






ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ daradaily 


Tags: Alek teeradetch Toey Jarinporn