CamNews

តារា 

ថាម៉េច James Ma កំពុងទាក់ទងគ្នាជាមួយតួប្រុសក្នុងរឿង "ភ្លើងបុណ្យ"?

ថៃ​ ៖ ថ្មីៗនេះកំលោះសង្ហាវ័យក្មេងលោក James Ma ប៉ះជាមួយនិងមេម៉ាយសាច់សខ្ចី នាង Janie Tien Phosuwan ដើម្បីថតរូបឲ្យទស្សនាវដ្តីល្បីឈ្មោះមួយគឺ Honeymoon Travel Magazine ។ 

អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៀតគឺ James Ma និង Janie Tien Phosuwan ត្រូវបានអ្នកគាំទ្រសង្ស័យថា កំពុងតែទាក់ទងគ្នាជាសង្សារស្ងាត់ៗ។ ដើម្បីចង់ដឹងថា នេះជាការពិត ឬយ៉ាងណានោះ សូមទៅស្តាប់ការបកស្រាយរបស់ លោក James Ma ទាំងអស់គ្នា ៖ 

"បង Janie Tien Phosuwan គឺជាគ្រាន់តែរាមច្បង ហើយការដែលធ្វើការជាមួយគាត់ពិតជាងាយស្រួល និងសប្បាយមែនទែន។ យើងបានជួបគ្នាជារឿយៗ ព្រោះអ្នកគ្រប់គ្រងរបស់ខ្ញុំ និងអ្នកគ្រប់គ្រងរបស់គាត់ ជិតដិតនឹងគ្នាខ្លាំង ។ ហើយខ្ញុំសប្បាយចិត្តនៅពេលដែលទទួលបានការគាំទ្រច្រើនចំពោះការថតរូបដាក់គំរបបលើកនេះ។ ប៉ុន្តែចំពោះទំនាក់ទំនងរបស់ខ្ញុំនិងបង Janie Tien Phosuwan គឺត្រឹមតែជាបងប្អូនប៉ុណ្ណោះ គ្មានអ្វីលើសពីនេះទេ" ៕




ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ kapook


Tags: Janie Tien Phosuwan James Ma