Janey និង Dave Bryne ចំណាយ ១៥០ដុល្លាររាល់ខែ លើអាហារ បូកនឹងការកាត់ក្រចក ប្រហែល ៥០០ដុល្លារ រៀងរាល់ខែម្ដង សម្រាប់ជ្រូកពីរក្បាល ប៉ុន្ដែពួកគេនៅតែសប្បាយចិត្ត។
បន្ទាប់ពីបានធ្វើការពេញមួយថ្ងៃ យើងទាំងអស់គ្នាប្រហែលជានឹងដេកនៅសន្ធឹងលើសាឡុងដើម្បីសម្រាក ប៉ុន្ដែ សម្រាប់ប្ដីប្រពន្ធ Janey និង Dave Bryne ជនជាតិអង់គ្លេសនេះវិញ បែរជាចូលចិត្តអង្គុយមើល និងថែទាំសម្លាញ់ទាំងពីររបស់ពួកគេ។
ដំបូងឡើយ អ្នកស្រី Janey មានការខកចិត្ត ពេលដឹងថា ទិញចំជ្រូកសាច់
អ្នកស្រី Janey អាយុ ៤៥ឆ្នាំ និងលោក Dave អាយុ ៤៥ឆ្នាំ នៅក្នុងភូមិ Laughterton រដ្ឋ Lincolnshire ប្រទេសអង់គ្លេស បច្ចុប្បន្នរស់នៅជាមួយជ្រូកធំៗពីរក្បាល ដែលត្រូវបានដាក់ឈ្មោះថា Meeka និង Molly ។ Meeka និង Molly គឺជាប្រភេទជ្រូកចិញ្ចឹមយកសាច់ដែលភាគច្រើន ត្រូវគេចិញ្ចឹមនៅវៀតណាម ពួកវាចូលចិត្តដេកនៅក្នុងបន្ទប់ទទួលភ្ញៀវ និងលួចស៊ីអាហារក្នុងផ្ទះបាយ។
អ្នកស្រី Janey ឱ្យដឹងថា កាលពីឆ្នាំ ២០០៩ អ្នកស្រីបានទិញជ្រូកមួយក្បាល (បច្ចុប្បន្ន ឈ្មោះ Meeka) តម្លៃ ៣៥០ផោន (ប្រហែល ៥៦០ដុល្លារ) និងត្រូវបានធានាថា ពិតជាពូជជ្រូក mini សម្រាប់ចិញ្ចឹមលំអផ្ទះ។ ប៉ុន្ដែ ក្រោយការចិញ្ចឹមបាន ៦ខែ រូបរាងរបស់វា កាន់តែធំឡើងៗ ពេលនោះ ទើបអ្នកស្រីដឹងថា ខ្លួនទិញចំជ្រូកសាច់។ បច្ចុប្បន្ន Meeka មានទម្ងន់ ១០៨ គីឡូក្រាម។
កាលពីឆ្នាំទៅ ប្ដីប្រពន្ធនេះ ក៏បានសម្រេចចិត្តទិញជ្រូកប្រភេទនេះមួយក្បាលទៀត ដែលមានឈ្មោះថា Molly ដើម្បីយកមកធ្វើជាមិត្តនឹង Meeka ។
ជារៀងរាល់ខែ ប្ដីប្រពន្ធនេះ ត្រូវចំណាយប្រមាណជា ១០០ផោន (ប្រហែល ១៦០ដុល្លារ) សម្រាប់ទិញអាហារចិញ្ចឹមជ្រូកទាំងពីរនេះ។ ក្រៅពីការចំណាយទៅលើអាហារ គ្រួសារ Janey និង Dave Bryne ក៏ត្រូវចំណាយ ៣៥០ផោន (ជាង ៥០០ដុល្លារ) ជារៀងរាល់ ៣ខែម្ដងផងដែរដើម្បីឱ្យគេធ្វើក្រចកឱ្យសម្លាញ់ទាំងនេះ។
Meeka និង Molly នៅក្នុងបន្ទប់ទទួលភ្ញៀវរបស់គ្រួសារ Bryne
អ្នកស្រី Janey ឱ្យដឹងថា ដំបូងឡើយ លោក Dave មានការមិនសប្បាយចិត្ត នៅពេល Meeka ចេះតែដណ្ដើមកន្លែងដេករបស់គាត់ ហើយជួនកាល លោក និងភរិយា ក៏ឈ្លោះគ្នា ដោយសារតែ Meeka ។ ប៉ុន្ដែ មួយរយៈពេលក្រោយមក លោកក៏មានមនោសញ្ចេតនា ជាមួយជ្រូកទាំងនេះ។ លោកបានចាត់ទុកជ្រូកទាំងនេះ ជាសមាជិកក្នុងគ្រួសារផងដែរ។
ព័ត៌មានចម្លែកៗ គួរឱ្យចាប់អារម្មណ៍ផ្សេងៗ
អស្ចារ្យដែរ! ស្រោមអនាម័យសម្រាប់សុនខ និងឆ្មា
គោក្បាលពីរ លួចចាប់កំណើតនៅ អាមេរិក
លោកតាវ័យ ៧៤ឆ្នាំ រៀបការជាមួយ សត្វពពែញី
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Mirror