លោកតា Qin Jinzhou ម្ចាស់កសិដ្ឋានចិញ្ចឹមជ្រួកមួយនៅស្រុក Yanjin ខែត្រ Henan ប្រទេសចិន
បានស្រែកទ្រហ៊ោយំនៅក្នុងពិធីបុណ្យសពដែលគាត់បានរៀបចំឡើង មើលទៅពិតជាគួរអោយ
អាណិតណាស់។
តែអ្វីដែលជាបញ្ហានោះគឺថាពិធីបុណ្យសពនេះគឺ មិនមែនជាពិធីបុណ្យសពរបស់ប្រពន្ធគាត់នោះ
ទេ គឺវាជាពិធីបុណ្យសពដែលគាត់បានធ្វើឡើងដើម្បីឧទ្ទិសកុសលដល់ជ្រូករបស់គាត់ដែលបាន
ងាប់ជាង ៣០០០ ក្បាលដោយគាត់បានអះអាងថា ពួកវាទាំង ៣០០០ ក្បាលនេះស្លាប់ដោយសារ
តែក្រុមហ៊ុនដែលមកចាក់ថ្នាំបង្ការជំងឺចាក់ថ្នាំខុស។
លោកតា Qin បានរកស៊ីបើកកសិដ្ឋានចិញ្ចឹមជ្រូកនេះមកជាង ១៣ ឆ្នាំមកហើយដោយគាត់បាន
បោះទុនមកដល់ពេលនេះជាង ១ លាន Yuan ហើយកាលពីពេលថ្មីៗនេះគាត់បានយល់ព្រម
អោយក្រុមហ៊ុនថែរក្សាសត្វមួយដែលមករកគាត់អោយមកចាក់ថ្នាំបង្ការជំងឺឆ្លងអោយជ្រូករបស់
គាត់។
លោកតា Qin បានប្រាប់ថាជាដំបូងគេបានមកផ្សាយពីផលិតផលថ្មីរបស់ក្រុមហ៊ុន ហើយកាលពី
ដើមខែសីហានេះខ្ញុំបានសាកល្បងប្រើប្រាស់ផលិតផលរបស់គេ ក្រោយៗមកសង្កេតឃើញថា
ជ្រូកប្រហែលជាច្រើនជាង ២០០ ក្បាលដែលជាជ្រូកមេ បានរលូតកូន ហើយជ្រូកផើមដែលនៅ
ជាង៥០ ក្បាល និងជ្រូកពេញវ័យជាង ២៦០០ ក្បាលទៀតបានចាប់ផ្ដើមងាប់។
ខាងក្រុមហ៊ុនដែលមកចាក់ថ្នាំបង្ការជំងឺដល់ជ្រូកក្នុងកសិដ្ឋាននេះបានប្រាប់ថាពួកគេអត់ដឹងអីទេ
ហើយពួកគេក៏មិនសងសំណងអ្វីទាំងអស់លុះត្រាតែខាងម្ចាស់កសិដ្ឋានរកឃើញថាជ្រួកទាំងអស់
របស់គាត់ពិតជាងាប់ដោយសារតែថ្នាំបង្ការជំងឺនោះមែន ហើយត្រូវមានការបញ្ជាក់ពីខាងស្ថាប័ន
មន្ទីរពិសោធន៍ត្រឹមត្រូវ៕
ដោយ៖ ផានិត
ប្រភពពី៖ Wantchinatimes