CamNews

ស្រ្ដីចិនម្នាក់រលាកបំពង់ករបន្ទាប់ពីផឹក​ Sprite


ចិន៖ ស្ដ្រីម្នាក់មានឈ្មោះ លីន (​ Lin) ជាជនជាតិចិនត្រូវបានបញ្ជូនទៅមន្ទីពេទ្យខេត្ត ដោយសារ
នាងបានពុល និងរលាកអណ្ដាត​ ក្រោយពីបានផឹកភេសជ្ជៈ Sprite នៅក្នុងភោជនីដ្ឋានមួយដែល
មានឈ្មោះថា Fujian ស្ថិតនៅប៉ែកខាងត្បូង ឈាងខាងកើតនៃប្រទេសចិន។ នេះបើតាមការ
រាយការណ៍របស់គ្រូពេទ្យក្នុងខេត្តនោះ។

ភោជនីយដ្ឋាន Fujian

តាមការប្រាប់ពីលោកគ្រូពេទ្យក្នុងខេត្ត Fujian បានអោយដឹងថា កាលពី ២៨ឧសភា មានស្រ្ដី
ម្នាក់មានសភាពរលាករណ្ដាត និងបំពង់ករយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីនាងបានផឹកទឹកភេសជ្ជៈ ម៉ាក
Sprite ក្នុងភោជនីយដ្ឋានមួយក្នុងខេត្ត។​ លោកគ្រូពេទ្យដដែលបានបន្ដទៀតថា ការដែលនាង
ពុលបែបនេះ គឺមកពីនាងបានផឹកភេសជ្ជៈ មានជាតិក្លូរីន ជាសារធាតិម្យ៉ាងគេដាក់សម្លាប់មេ
រោគ។ ដូច្នេះហើយទើបនាង​ លីន មានអាការៈក្អួតចង្អោយ៉ាងខ្លាំង ដែលអាចប៉ះពាល់ដល់បំពង់
ករ និង​អណ្ដាតយ៉ាងធ្ងន់ធ្ងរបែបនេះ។

ពត៌មានរបស់ Beijing បានរាយការណ៍ថា៖ ក្រុមហ៊ុនផលិត Sprite របស់Coca- Cola បានចេញ
មកបកស្រាយថា ក្រុមហ៊ុនយើងខ្ញុំបានត្រួតពិនិត្យ យ៉ាងម៉ត់ចត់មុននឹងដាក់លក់លើទីផ្សារ តែ
ពុំបានឃើញមានសារធាតុពុលអីនោះទេ។ មិនតែប៉ុណ្ណោះពួកយើងបានបញ្ជូនផលិតផលទាំអស់
នេះទៅកាន់ភ្នាក់ងារសុខភាពដើម្បីត្រួតពិនិត្យហើយដែរ។

សារពត៌មានជាតិមួយក៏បានចេញផ្សាយផងដែរថា៖ ក្នុងនាមយើងជាអ្នកលក់ និងអ្នកផលិតត្រូវ
តែយកចិត្តទុកដាក់អោយបានខ្ពស់ ពីផលិតផល និងជាពិសេសត្រូវតែគិតគូរអោយបានម៉ត់ចត់
ចំពោះសុខភាពអ្នកប្រើប្រាស់៕


ដោយ៖ សារិន
ប្រភព៖ whatsonsanya


 


Tags: lifestye health chinese